សឹងមិនជឿ! ឃើញផ្អែមល្ហែមនឹងគ្នាថ្មីៗសោះ ស្រាប់តែមានការបង្ហើបថា គូស្នេហ៍មួយគូនេះបែកគ្នា

//s4.kh1.co/f4/f45a7cbfcaa87d8c87a16124fe6fafd0a1ce5591.gif
នារី

 ០៥-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

រឿងស្នេហាតារាប្រុស Napat Injaiuea និង Marie Broenner

ថៃ៖ ទោះបីស្នេហារវាងតារាសម្តែងប្រុសលោក Napat Injaiuea និងតារាសម្តែងស្រី Marie Broenner គិតមកដល់ពេលនេះមានរយៈពេលត្រឹមតែ ១ឆ្នាំក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរពិតជាធ្វើឲ្យមហាជនច្រណែនពីជីវិតគូរបស់ពួកគេណាស់។ ចង់ដឹងអត់ថា ពួកគេទាំងពីរជួបគ្នា ស្គាល់គ្នាដោយវិធីណា ហើយចុងក្រោយស្នេហាអ្នកទាំងពីរទៅជាយ៉ាងណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីខែមិថុនា ឆ្នាំ ២០១៩ កញ្ញា Marie Bronner បានសារភាពថា នាងមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងប្រុសលោក Napat Injaiuea។ ដោយពួកគេទាំងពីរ បានជួបគ្នានៅរឿង “Luk Krung” របស់បុស្តិ៍ ONE31។

ខែតុលា​ ឆ្នាំ២០១៩ កញ្ញា Marie Bronner បានធ្វើពិធីខួបកំណើតឲ្យលោក Napat Injaiuea ដែលជាគូស្នេហ៍ ។

ខែមីនា ឆ្នាំ២០២០ ពួកគេទាំងពីរបានធ្វើពិធីគំរបខួប ១ឆ្នាំនៃការស្រលាញ់គ្នា។

ខែឧសភា ឆ្នាំ២០២០ លោក Napat Injaiuea បានបង្ហោះរូប Marie Broenner និងជូនពរនាងក្នុងថ្ងៃកំណើតនៅក្នុងគណនីអ៊ីនស្រ្តាក្រាម។

ដោយឡែក នៅថ្ងៃទី២ ខែសីហាឆ្នាំ ២០២០ កាលពីម្សិលមិញនេះ ត្រូវបានគេបង្ហើបថា អ្នកទាំងពីរបានបែកគ្នាហើយ បន្ទាប់ពីអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នារយៈពេលជាងមួយឆ្នាំនេះ៕

ទស្សនារូបភាពខាងក្រោម៖

  កញ្ញា Marie Bronner
  កញ្ញា Marie Bronner
  លោក Napat Injaiuea
  លោក Napat Injaiuea
  លោក Napat Injaiuea និងកញ្ញា Marie Broenner
  លោក Napat Injaiuea និងកញ្ញា Marie Broenner
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T