យោងតាមគេហទំព័រ the Sun បានអោយដឹងថា មានគ្រោងឆ្អឹងមនុស្សពីរនាក់ ត្រូវបានគេរកឃើញ កាន់ដៃគ្នា មិនគួរអោយជឿ។

គ្រោងឆ្អឹងមនុស្សទាំង២នាក់នេះ ត្រូវបាន អ្នកបុរាណវិទូជាច្រើននាក់ ជីករកឃើញ នៅអតីតកន្លែងបព្វជិត ស្ថិតនៅក្នុង Cluj ប្រទេស Romania។ អ្នកស្រាវជ្រាវម្នាក់ ឈ្មោះ Adrian Rusu បាននិយាយថា វាជាអាថ៌កំបាំង ។ គាត់បញ្ជាក់ថា ពូកគាត់កំពុងគិតមើលថា ស្ត្រីនោះស្លាប់ដោយសារ បែកបាក់ស្នេហា បន្ទាប់ពីនាងត្រូវបាត់បង់ គូស្នេហ៏ជាទីស្រលាញ់។ អ្នកស្រាវជ្រាវរូបនេះនិយាយបន្តថា ជាក់ស្តែង គ្រោងឆ្អឹងមនុស្សទាំង២នាក់ នោះកប់ជាមួយគ្នា ដើម្បីបញ្ជាក់ពី សេចក្តីស្នេហាដែល ពួកគេមានចំពោះគ្នាទៅវិញទៅមក។  

ចំណែក អ្នកជំនាញបានវាយតំលៃថា គ្រោងឆ្អឹងមនុស្សទាំង២នាក់នោះ ត្រូវបានគេកប់នៅចន្លោះពីឆ្នាំ ១៤៥០ ទៅឆ្នាំ ១៥៥០។

តើប្រិយមិត្តអ្នកអាន យល់យ៉ាណាចំពោះគ្រោងឆ្អឹងមនុស្សពីរនាក់នេះ?


ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]