“ញៀនទិឌូរ៉ក់ពុត” ជាឃ្លាដែលបងប្អូនជនជាតិដើមទំពួន រៀបរាប់ពីភាពរីករាយចំពោះកម្មវិធីសប្បុរសធម៌ “អរគុណកម្ពុជា” លើកទី ៣ របស់ សុវណ្ណាភូមិ ឡាយហ្វ៍ នៅដែនភូមិភាគឦសាននៃខេត្តរតនគិរី

//s4.kh1.co/1d/1d80d6675593a36066fd9bff1d1290196c1a01e2.jpg
សង្គម

 ០៤-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីសប្បុរសធម៌ “អរគុណកម្ពុជា” លើកទី៣ នៅសាលាស្រុកវើនសៃ ខេត្តរតនគិរី ដើម្បីចែកគ្រឿងឧបភោគ បរិភោគជូនដល់ប្រជាពលរដ្ឋ និងបងប្អូនជនជាតិដើមភាគតិចដែលជួបការលំបាកចំនួន ១០០គ្រួសារ។

ភ្នំពេញ៖ សុវណ្ណាភូមិ ឡាយហ្វ៍ បានរៀបចំកម្មវិធីសប្បុរសធម៌ “អរគុណកម្ពុជា” លើកទី៣ នៅសាលាស្រុកវើនសៃ ខេត្តរតនគិរី ដើម្បីចែកគ្រឿងឧបភោគ បរិភោគជូនដល់ប្រជាពលរដ្ឋ និងបងប្អូនជនជាតិដើមភាគតិចដែលជួបការលំបាកចំនួន ១០០គ្រួសារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីសប្បុរសធម៌ “អរគុណកម្ពុជា” លើកទី៣របស់ សុវណ្ណាភូមិ ឡាយហ្វ៍ 
កម្មវិធីសប្បុរសធម៌ “អរគុណកម្ពុជា” លើកទី៣របស់ សុវណ្ណាភូមិ ឡាយហ្វ៍ 

លោក William Lim អគ្គនាយកផ្នែកលក់ សុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖

« ពានរង្វាន់ “ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនជាងគេនៅកម្ពុជា” ៣ ឆ្នាំជាប់ៗគ្នានេះ គឺជារបស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ យុទ្ធនាការសប្បុរសធម៌ “អរគុណកម្ពុជា” ត្រូវបានផ្តួចផ្តើមឡើង ដើម្បីថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អតិថិជនជាង ៦០.០០០នាក់ ចំពោះ សុវណ្ណាភូមិ ឡាយហ្វ៍ រហូតឈានដល់ឈ្នះពានរង្វាន់៣ឆ្នាំជាប់ៗគ្នា សម្រាប់ឆ្នាំ ២០១៨ ២០១៩ និង ២០២០។ សុវណ្ណាភូមិ ឡាយហ្វ៍ នឹងបន្តប្រឹងប្រែងអភិវឌ្ឍផលិតផល និងសេវាកម្មធានារ៉ាប់រងអាយុជីវិតរបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនកម្ពុជា»។

ប្រសាសន៍លោក William Lim
កម្មវិធីសប្បុរសធម៌ “អរគុណកម្ពុជា” លើកទី៣របស់ សុវណ្ណាភូមិ ឡាយហ្វ៍ 
កម្មវិធីសប្បុរសធម៌ “អរគុណកម្ពុជា” លើកទី៣របស់ សុវណ្ណាភូមិ ឡាយហ្វ៍ 

លោក ហេង​ សាវឿន អភិបាលស្រុកវើនសៃ បានលើកឡើងថា៖

« ប្រជាជននៅស្រុកវើនសៃ មានភ័ព្វសំណាងដែលទទួលបានការជួយពីក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាពិសេសពេលបងប្អូនប្រជាពលរដ្ឋរបស់យើងកំពុងរងផលប៉ះពាល់ពីកូវីដ-១៩»។

ប្រសាសន៍លោក ហេង​ សាវឿន

លោកក៏បន្ថែមទៀតថា៖

«សូមអរគុណចំពោះលោកអគ្គនាយកផ្នែកលក់ ក៏ដូចជាក្រុមការងារ ដែលបានអញ្ជើញមកស្រុកវើនសៃដោយពំានំានូវអំណោយជាច្រើនមកស្រុករបស់យើង និងអរគុណចំពោះទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនផងដែរ»។

  ប្រសាសន៍លោក ហេង​ សាវឿន
កម្មវិធីសប្បុរសធម៌ “អរគុណកម្ពុជា” លើកទី៣របស់ សុវណ្ណាភូមិ ឡាយហ្វ៍ 
កម្មវិធីសប្បុរសធម៌ “អរគុណកម្ពុជា” លើកទី៣របស់ សុវណ្ណាភូមិ ឡាយហ្វ៍ 

រីឯបងប្អូនភាគតិចទំពួន ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះកម្មវិធីសប្បុរសធម៌នេះ តាមរយៈនិយាយភាសាដើមរបស់ខ្លួនថា “ញៀនទិឌូរ៉ក់ពុត”​  ដែលមានន័យថា “ខ្ញុំពិតជាសប្បាយរីករាយណាស់”​ ។​

ម្យ៉ាងវិញទៀត កម្មវិធីសប្បុរសធម៌នេះ ធ្វើឡើងស្របជាមួយនឹងការប្តេជ្ញាចិត្តរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការចូលរួមចំណែកជួយដល់សហគមន៍។ យុទ្ធនាការសប្បុរសធម៌ “អរគុណកម្ពុជា” គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើនទៀតរបស់ សុវណ្ណាភូមិ ឡាយហ្វ៍

ចាប់តាំងពីដំណើរការនៅឆ្នាំ ២០១៥ សុវណ្ណាភូមិ ឡាយហ្វ៍ ទទួលបានការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ កេរ្តិ៍ឈ្មោះរបស់ សុវណ្ណាភូមិ ឡាយហ្វ៍ ត្រូវបានប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានពេញចិត្តពីមួយឆ្នាំទៅមួយឆ្នាំ។ រហូតមកដល់ពេលនេះ មានអតិថិជនជាង ៦០.០០០នាក់ បានផ្តល់ទំនុកចិត្តមកលើ សុវណ្ណាភូមិ ឡាយហ្វ៍ ដើម្បីគ្រប់គ្រង និងផ្ទេរហានិភ័យនៃការការពារហិរញ្ញវត្ថុគ្រួសាររបស់ពួកគាត់។ កត្តាទាំងនេះ បានធ្វើឲ្យក្រុមហ៊ុនទទួលបានការគំាទ្រយ៉ាងខ្លំាង តាមរយៈការកើនឡើងនៃចំនួនបណ្ណសន្យារ៉ាប់រងដែលបានផ្តល់ជូនអតិថិជន ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ៕​

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T