ក្រោយឆ្លងកូវីដ១៩ ទាំងគ្រួសារ តារាឥណ្ឌាល្បី Aishwarya Rai និងប៉ាក្មេក បានជាសះស្បើយហើយ នៅឡើយស្វាមី

//s4.kh1.co/dc/dc48742d89c7e9e2c2bcb7f0e72832bfb8ce0e5d.png
តារា & កម្សាន្ដ

 ០៤-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងស្រី Aishwarya Rai និងឪពុកក្មេករបស់នាងត្រូវបានអនុញ្ញាតិឱ្យទៅផ្ទះវិញរីឯ ប្តីរបស់នាងគឺ Abhishek Bachchan បានស្នាក់នៅក្នុងមន្ទីរពេទ្យដោយសារតែគាត់នៅតែវីរុសកូវីដ១៩នៅឡើយ

ឥណ្ឌា៖ នៅថ្ងៃទី ៣ ខែសីហា សារព័ត៌មាន Mumbai Mirror បានរាយការណ៍ថា តារាសម្តែងប្រុស Abhishek Bachchan នៅតែបន្តព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យណានណាវ៉ាធី (ប្រទេសឥណ្ឌា) ។ ខណៈពេលដែលឪពុករបស់លោក Amitabh Bachchan បានចាកចេញពីមន្ទីរពេទ្យ កាលពីថ្មីៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នៅលើបណ្តាញសង្គម Twitter តារាសម្តែងប្រុសរូបនេះ បានជូនដំណឹងអំពីស្ថានភាពឪពុករបស់លោកថា៖

ឪពុកខ្ញុំមានសំណាងណាស់ ដែលបានធ្វើតេស្ត៍ឃើញអវិជ្ជមានលើការធ្វើតេស្តចុងក្រោយ។ ឥឡូវនេះគាត់បានទៅផ្ទះហើយ។ សូមអរគុណចំពោះការបារម្ភ ទាំងអស់របស់ប្រជាជនសម្រាប់ឪពុកខ្ញុំ។

Abhishek Bachchan

បន្ថែមពីនេះ ស្វាមីរបស់កញ្ញា Aishwarya Rai បានបន្តទៀតថា ៖

ជាអកុសលដោយសារតែខ្ញុំ នៅតែមានភាពវិជ្ជមានសម្រាប់កូវីដ១៩ នៅតែមានដដែល ខ្ញុំបន្តស្នាក់នៅមន្ទីរពេទ្យ។ សូមអ្នកទាំងអស់គ្នាកុំបារម្ភអី ខ្ញុំ នឹងកម្ចាត់វីរុសមួយនេះ ហើយឆាប់មានសុខភាពល្អឡើងវិញ។

Abhishek Bachchan

យ៉ាងណាមិញ កាលពីថ្ងៃទី ២៧ ខែកក្កដា ប្រពន្ធរបស់លោក នាង Aishwarya Rai និង កូនស្រី បានចាកចេញពីមន្ទីរពេទ្យដោយសារពួកគេបានជាសះស្បើយ ក៏ប៉ុន្តែ ម្តាយនិងកូនស្រីរូបនេះ នៅតែបន្តតាមដាន និងដាក់ដោយឡែកនៅផ្ទះរយៈពេល ២ សប្តាហ៍។  

គួររម្លឹកថា គ្រួសារ Bachchan គឺពោរពេញទៅដោយតារាល្បីៗជាច្រើន ដោយលោក Amitabh Bachchan គឺជារូបតំណាងខ្សែភាពយន្តបូលីវូដ ដែលមានខ្សែភាពយន្តជាង ២០០រឿង បន្ទាប់ពីធ្វើការក្នុងវិស័យនេះ អស់រយៈពេល ៤ ទសវត្ស។

អ្វីដែលពិសេស រូបលោក បានឈ្នះពានរង្វាន់ជាច្រើនរួមទាំងពានរង្វាន់តារាសម្តែងឆ្នើមចំនួន ៣ នៅឯពានរង្វាន់ភាពយន្តជាតិនិងពានរង្វាន់ភាពយន្តចំនួន ១៤ ។ លើសពីនេះទៅទៀត ក៏ជាអ្នកចម្រៀង អ្នកផលិតខ្សែភាពយន្តនិងកម្មវិធីទូរទស្សន៍។

ខណៈកូនប្រុសលោក Abhishek Bachchan ដែលបានចាប់អាជីពសម្តែងតាំងពីឆ្នាំ ២០០០ មកម្លេះ ដោយក្នុងឆ្នាំ ២០០៧ តារាសម្តែងរូបនេះបានរៀបការជាមួយ Aishwarya Rai ដែលបានឈ្នះជាបវរកញ្ញាពិភពលោកឆ្នាំ ១៩៩៤ ដោយអ្នកទាំង ២ មានកូនស្រីម្នាក់ទៀតផង៕

សូមទស្សនារូបខាងក្រោម៖

Abhishek Bachchan ប្រពន្ធ និងកូនរបស់លោក
Abhishek Bachchan ប្រពន្ធ និងកូនរបស់លោក
Abhishek Bachchan ប្រពន្ធ និងកូនរបស់លោក
Abhishek Bachchan ប្រពន្ធ និងកូនរបស់លោក
Abhishek Bachchan ប្រពន្ធ និងឪពុករបស់លោក
Abhishek Bachchan ប្រពន្ធ និងឪពុករបស់លោក
ឡានពេទ្យបានដឹងលោក Amitabh Bachchanត្រលប់មកផ្ទះវិញ
ឡានពេទ្យបានដឹងលោក Amitabh Bachchanត្រលប់មកផ្ទះវិញ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T