ថ្មីៗនេះ ក្រុមហ៊ុន SM និង JYP បានសហការគ្នា បើកក្រុមហ៊ុនមួយសម្រាប់ចាក់ផ្សាយការប្រគំតន្ត្រីជាលក្ខណៈ Online

//s6.kh1.co/21/218a9ae48bbf99ed4d3362a3dc22378048d7bb7f.jpg
នារី

 ០៥-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះក្រុមហ៊ុន SM Entertainment និង ក្រុមហ៊ុន JYP Entertainment ទើបតែបានសហការគ្នាបង្កើតនូវក្រុមហ៊ុនមួយសម្រាប់ចាក់ផ្សាយការប្រគំតន្ត្រីបែប online។

កូរ៉េខាងត្បូង៖ ថ្មីៗនេះក្រុមហ៊ុន SM Entertainment និង ក្រុមហ៊ុន JYP Entertainment ទើបតែបានសហការគ្នាបង្កើតនូវក្រុមហ៊ុនមួយសម្រាប់ចាក់ផ្សាយការប្រគំតន្ត្រីបែប online។ កាលពីដើមខែមេសាកន្លងមក SM Entertainment បានធ្វើការផ្សាយផ្ទាល់នូវការប្រគំតន្ត្រីមួយដែលមានឈ្មោះថា “Beyond LIVE” ដែលជាការសហការគ្នាជាមួយនឹង Naver ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី ៤ ខែ សីហា ក្រុមហ៊ុន SM និង JYP បានប្រកាសថា កំពុងតែសហការគ្នាបង្កើតនូវ Beyond LIVE Corporation (BLC) ជាក្រុមហ៊ុនដំបូងគេដែលផ្តោតសំខាន់ទៅលើការចាក់ផ្សាយការប្រកំតន្ត្រីបែប online។ ការសហការគ្នារវាងក្រុមហ៊ុនយក្សទាំងពីរនេះ បាននាំមកនូវការរំពឹងជាច្រើនពីអ្នកគាំទ្រ។

ចាប់ផ្តើមដោយការប្រគំតន្ត្រីរបស់ SuperM កាលពីខែ មេសា កន្លងមក សិល្បករជាច្រើនប្រចាំផលិតកម្ម SM ក៏បានធ្វើការប្រគំតន្ត្រីតាមរយៈ Beyond LIVE ផងដែរ ដោយទទួលបានការសរសើរមិនដាច់ពីមាត់។

ក្រុម SuperM 
ក្រុម SuperM 

គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីដែល Beyond LIVE នឹងធ្វើការចាក់ផ្សាយបន្ទាប់នោះ គឺជារបស់ក្រុមតារាចម្រៀង TWICE ដែលមានឈ្មោះថា “World in A Day” ដែលនឹងធ្វើការចាក់ផ្សាយនៅថ្ងៃទី ៩ ខែ សីហា ម៉ោង ៣ រសៀល (ម៉ោងនៅក្នុងប្រទេសកូរ៉េ)។ ជឿថាលើកនេះដឹងតែកក្រើកទៀតហើយ៕

ក្រុម TWICE
ក្រុម TWICE
Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T