ភ្នំពេញ៖ របាយការណ៍ចុងក្រោយចេញដោយក្រសួងទេសចរណ៍កម្ពុជានៅថ្ងៃអង្គារទី ៤ ខែសីហាឆ្នាំ ២០២០ បានឱ្យដឹងថាប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ១,១៨ លាននាក់ក្នុងឆមាសទីមួយនៃឆ្នាំ ២០២០ ដែលធ្លាក់ចុះ ៦៤,៦ ភាគរយពី ៣,៣៣ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរបាយការណ៍បាននិយាយថាប្រទេសចិន វៀតណាម និងថៃគឺជាប្រភពធំបំផុតនៃអ្នកទេសចរបរទេសមកកាន់កម្ពុជាក្នុងអំឡុងខែមករា ដល់ មិថុនាឆ្នាំនេះ។
របាយការណ៍នោះបានបន្ថែមទៀតថា ជនជាតិចិនមានប្រមាណ ២៧៥,៦៧៣ នាក់ ជនជាតិវៀតណាមចំនួន ១៧៩,៦៩៨ នាក់ និងជនជាតិថៃចំនួន ១៦១,០៨៤ នាក់បានមកទស្សនានៅប្រទេសកម្ពុជាក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដោយបានធ្លាក់ចុះពី ៧៩ ភាគរយ មក ៥៥ ភាគរយ ដែលការធ្លាក់ចុះនេះស្មើ ៧,៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ត្រឹមតែមួយខែនៅក្នុងខែមិថុនា ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុបតែ ១២,២៨៤ នាក់ប៉ុណ្ណោះដែលជាការធ្លាក់ចុះ ៩៧ ភាគរយពីចំនួន ៤៥០,០១៣ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាគឺដោយសារតែជំងឺរាតត្បាត COVID-១៩ ដែលបានបង្ខំឲ្យប្រទេសនេះរឹតបន្តឹងការធ្វើដំណើរចូលក្នុងប្រទេសសម្រាប់អ្នកដំណើរបរទេសទាំងអស់ចាប់តាំងពីខែមីនា។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានព្យាករណ៍ថា កម្ពុជាអាចនឹងខាតបង់ចំណូលពីវិស័យទេសចរណ៍ប្រមាណ ៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ ដោយសារតែការធ្លាក់ចុះនៃចំនួនភ្ញៀវអន្តរជាតិ។
លោកបានមានប្រសាសន៍ថា៖ “សម្រាប់ឆ្នាំ ២០២០ ដោយសារវិបត្ដិនៃជំងឺ COVID-១៩ ចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាអាចនឹងធ្លាក់ចុះ ៧០ ភាគរយ”។
វិស័យទេសចរណ៍គឺជាវិស័យមួយក្នុងចំណោមវិស័យទាំងបួនដែលគាំទ្រសេដ្ឋកិច្ចកម្ពុជា ខណៈប្រទេសនេះ បានទាក់ទាញភ្ញៀវអន្តរជាតិចំនួន ៦,៦ លាននាក់ក្នុងឆ្នាំ ២០១៩ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន ៤,៩ ពាន់លានដុល្លារអាមេរិក៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ