ថ្មីទៀតហើយ! Post Malone អះអាងថាធ្លាប់ឃើញ ថាសហោះមនុស្សភពផ្កាយ

//s6.kh1.co/ec/ec326495d908f9b7f1e8de890bce7f5915c3fba2.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ដែលតារាចម្រៀងសញ្ជាតិ្តអាមេរិក ដែលមានសាក់ពេញមុខ Post Malone បាននិយាយអះអាងថាខ្លួនធ្លាប់បានឃើញថាសហោះរបស់មនុស្សភពផ្កាយដល់ទៅ២ដង នៅកំពុងពេលដែលគាត់មានអាយុ១៦ឆ្នាំ បន្ទាប់មកក៏គណនី Twitter មួយនិយាយថានោះគឺជានាឡិកា Ben 10 ទៅវិញ

បរទេស៖ ពិតជាភ្ញាក់ផ្អើលនិង ចម្លែកខ្លាំងណាស់ ដែលតារាចម្រៀងសញ្ជាតិអាមេរិក ដែលមានសាក់ពេញមុខ Post Malone បាននិយាយអះអាងថា ខ្លួនធ្លាប់បានឃើញ ថាសហោះ របស់មនុស្សភពផ្កាយដល់ទៅ២ដង នៅកំពុងពេលដែលគាត់មានអាយុ១៦ឆ្នាំ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាប្រុសរូបនេះ បានផ្តល់កិច្ចសម្ភាស ទាក់ទិន​នឹងរឿងរ៉ាវមួយនោះផងដែរ នៅពេលដែលរូបលោក នៅជាក្មេងជំទង់ ដោយកាលនោះរស់នៅទីក្រុងញ៉ូយក ជាមួយនឹងមីងនិង ពូកាចនិង មុឺងម៉ាត់ទៀតផង ដែលតម្រូវឲ្យ តារាប្រុសម្នាក់នេះ ត្រូវចូលគេងមុនម៉ោង១០យប់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែនាថ្ងៃមួយ រូបលោក នឹងបងប្អូនជីដូនមួយ បានឃើញពន្លឺម្យ៉ាងដែលភ្លឺខ្លាំងរហូតដល់ចាំងភ្នែក ហោះសំកាំងនៅលើមេឃដោយ មិនធ្វើចលនាមួយសន្ទុះរួច ហើយក៏ហោះបាត់លឿនដូចព្យុះមើលមិនទាន់ឡើយ ដែលធ្វើឲ្យពួកគេទាំងពីរនាក់ ភាំងមើលមុខគ្នាមួយសន្ទុះធំ។ រីឯមានពេលមួយទៀត តារាប្រុសរូបនេះនិង អ្នកជិតខាង៤នាក់ទៀត បានឃើញអ្វីម្យ៉ាងដែលមានទំហំមិនធំនោះទេ ប៉ុន្តែមានរូបរាងស្រដៀងថាសហោះ បន្ទាប់មកក៏ហោះចេញបាត់លឿន ដូចអ្វីដែលគាត់ធ្លាប់ឃើញជាមួយបងប្អូនជីមួយផងដែរ។

ទោះបីជាការអះអាងរបស់ Post Malone ដូចជាមិន​សូវច្បាស់ការក៏ពិតមែន ប៉ុន្តែមានហ្វេនតារាប្រុសជាច្រើនបានជឿសម្តីរបស់លោក ផងដែរ ក្នុងនោះគណនីមួយ ដែលដាក់រូប Justin Bieber បានឌឺលេងរបៀបលេងសើចទៅវិញថា ប្រហែលជាគាត់បានឃើញនាឡិកា Ben 10 ឬក៏ថាសហោះមិនដឹង៕

សូមចូលមើលរូបភាពខាងក្រោម៖

Post Malone
Post Malone
Post Malone
Post Malone
Post Malone
Post Malone
ថាសហៅះមនុស្សភពផ្កាយ
ថាសហៅះមនុស្សភពផ្កាយ
នាឡិកា The Omnitrix របស់ Ben 10
នាឡិកា The Omnitrix របស់ Ben 10
មនុស្សភពផ្កាយ
មនុស្សភពផ្កាយ
គណនី Twitter ដែលនិយាយលេងសើចថា Post Malone បានឃើញនាឡិកា Ben 10ឬ ថាសហោះ
គណនី Twitter ដែលនិយាយលេងសើចថា Post Malone បានឃើញនាឡិកា Ben 10ឬ ថាសហោះ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T