ចុមៗ! PSG គ្រោងជះលុយធំទិញយករនាំងការពារឆ្នើមរបស់ Liverpool ម្នាក់នេះទៅជំនួសកន្លែង Thiago Silva

//s4.kh1.co/07/07d8009e02386e21e6bbb01c55edfc53482102e6.jpg
កីទ្បា

 ០៤-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

PSG គ្រោងជិះលុយធំទិញយករនាំងការពារឆ្នើមម្នាក់របស់ Liverpool គឺកីឡាករ Joel Matip ដើម្បីទៅជំនួសកន្លែង Thiago Silva

បរទេស៖ ក្លិប Paris Saint-Germain កំពុងមានគម្រោងដាក់សំណើក្នុងចំនួនទឹកប្រាក់៥០លានផោន (ឬប្រមាណ៦៥លានដុល្លារ) ទៅឲ្យក្លិបហង្សក្រហម Liverpool ដើម្បីទិញយកខ្សែការពារ Joel Matip ទៅជំនួសកន្លែងរបស់កីឡាករ Thiago Silva

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ​ Joel Matip
កីឡាករ​ Joel Matip

កីឡាករវ័យ២៨ឆ្នាំ Joel Matip បង្ហាញខ្លួនឲ្យ Liverpool បានតែ១៣ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយសារតែមានរបួសតាមរំខាន។ ខណៈដែលកីឡាករកម្ពស់ខ្ពស់រូបនេះមិនអាចចូលលេងបាន Liverpool ក៏បានដាក់កីឡាករវ័យក្មេង Joe Gomez ឲ្យលេងជំនួស ហើយ Gomez បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍និងអាចចាប់ដៃគូជាមួយនឹងកីឡាករ Van Dijk បានយ៉ាងល្អផងដែរ។ ដោយសារតែមើលឃើញពីទម្រង់លេងដ៏ល្អរបស់កីឡាករ Gomez ក្លិប Liverpool អាចនឹងដាក់ឲ្យ Matip អង្គុយកៅអីបម្រុងច្រើននៅរដូវកាលក្រោយ។ 

  កីឡាករ Van Dijk និង Joe Gomez 
  កីឡាករ Van Dijk និង Joe Gomez 

ដោយឡែកបើតាមរបាយការណ៍របស់គេហទំព័រ Kick442 បានឲ្យដឹងថាក្លិបអ្នកមានរបស់បារាំង PSG កំពុងតែមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងការទិញយក Matip ពី Liverpool នៅទីផ្សារដោះដូរកីឡាករខាងមុខនេះ ក្នុងគោលបំណងយកមកជំនួសកីឡាករវ័យ៣៥ឆ្នាំ Thiago Silva ដែលអាចនឹងចាកចេញពីក្លិបនៅពេលដ៏ខ្លីខាងមុខនេះ។

គួររម្លឹកដែរថា Joel Matip បានផ្លាស់ពីក្លិប Schalke 04 មកកាន់ទឹកដី Anfield ក្នុងឆ្នាំ២០១៦ដោយគ្មានតម្លៃខ្លួន ហើយរូបគេក៏ជាតួរសំខាន់មួយរូបដែលជួយឲ្យ Liverpool មានលទ្ធភាពលើកពាន UEFA Champions League  រដូវកាលមុន៕​

កីឡាករ​ Joel Matip
កីឡាករ​ Joel Matip
កីឡាករ​ Thiago Silva
កីឡាករ​ Thiago Silva

ប្រភពtalksport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T