តិកតុកចង់សាងសង់ការិល័យធំរបស់ខ្លួន នៅខាងក្រៅសហរដ្ឋអាមេរិក ស្របពេលស្ថានភាពតានតឹងនៃការទិញលក់កម្មវិធីនេះ

//s4.kh1.co/6b/6b82e0025c27b615c2d54cd3e0c8bba1fc6511d6.png
បច្ចេកវិទ្យា

 ០៤-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន ByteDance កំពុងពិចារណាបង្កើតទីស្នាក់ការកណ្ដាលជាសកល សម្រាប់កម្មវិធីតិកតុក។​

បរទេស៖ ស្ថិតក្នុងស្ថានភាពតានតឹងរវាងតិកតុកជាមួយសហរដ្ឋអាមេរិក កម្មវិធីដែលគ្រប់គ្រងដោយប្រទេសចិន កំពុងសម្រេចចិត្តជាលើកចុងក្រោយ មុននឹងចាកចេញពីប្រទេសចិន។ ក្រុមហ៊ុន ByteDance កំពុងពិចារណាបង្កើតទីស្នាក់ការកណ្ដាលជាសកល សម្រាប់កម្មវិធីតិកតុក។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈដែលទីក្រុងឡុងដ៍ត្រូវបានចុះបញ្ជី ជាទីក្រុងមានសក្ដានុពលមួយ ក្រុមហ៊ុន​ ByteDance បានបញ្ជាក់ថា ខ្លួនកំពុងពិចារណាលើទីតាំងនានា នៅខាងក្រៅសហរដ្ឋអាមេរិក។ ByteDance បានប្ដេជ្ញាចិត្តធ្វើជាក្រុមហ៊ុនសកល។ បើនិយាយពីស្ថានភាពបច្ចុប្បន្ននេះ ByteDance បានកំពុងវាយតម្លៃលទ្ធភាពនៃការបង្កើតទីស្នាក់ការកណ្ដាលរបស់កម្មវិធីតិកតុក នៅខាងក្រៅសហរដ្ឋអាមេរិក ដើម្បីបម្រើដល់អ្នកប្រើប្រាស់ជាសកល ឲ្យកាន់តែមានភាពប្រសើរជាងមុន។

កម្មវិធីតិកតុកគ្រប់គ្រងដោយ ក្រុមហ៊ុន ByteDance របស់ប្រទេសចិន
កម្មវិធីតិកតុកគ្រប់គ្រងដោយ ក្រុមហ៊ុន ByteDance របស់ប្រទេសចិន

នេះមិនមែនជាលើកទីមួយទេ ដែលប្រធានបទនៃការបង្កើតទីស្នាក់ការកណ្ដាលរបស់តិកតុក នៅខាងក្រៅសហរដ្ឋអាមេរិក បានឈានមកដល់លទ្ធភាពដែលអាចទៅរួច។ ប្រធានបទនៃទីស្នាក់ការកណ្ដាលរបស់តិកតុក បានកើតឡើងដំបូងនៅក្នុងឆ្នាំ២០១៩ ពោលប៉ុន្មានសប្ដាហ៍បន្ទាប់ពីគណៈកម្មាធិការវិនិយោគបរទេសរបស់អាមេរិក បានបើកការស៊ើបអង្កេតសន្តិសុខជាតិមួយ នៅក្នុងក្រុមហ៊ុនមេរបស់តិកតុក។

បន្ទាប់ពីបានដាក់សម្ពាធបន្ថែមពីរដ្ឋបាលរបស់លោក ត្រាំ វាត្រូវបានគេបញ្ជាក់ថា ByteDance នឹងត្រូវបង្ខំលក់ប្រតិបត្តិការរបស់តិកតុក នៅសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ កម្មវិធីតិកតុកមិនទាន់មានទីស្នាក់ការកណ្ដាលជាសកល នៅឡើយទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T