មើលប៉ាកូនគេផង! ទៅសមុទ្រលើកនេះ Mo Amena និងប៉ាៗ លេងស្ទាយ៍ថតរូប សឹងតែច្រឡំជាគូស្នេហ៍

//s6.kh1.co/2d/2da44992f088569a12526e46fb4f9e8dbcc6a817.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភាពស្និទ្ធស្នាលរបស់ ថតរូបស៊ិចស៊ីនៅសមុទ្រ របស់តារាសម្ដែង Mo Amena ជាមួយប៉ានាងទាំងនេះ ស្ទើរតែធ្វើឲ្យគេយល់ច្រឡំទៅហើយ ថានាងមានទំនាក់ទំនងស្នេហាជាមួយប្រុសចាស់ តែតាមពិតជាប៉ាកូនគេសោះ។

ថៃ៖ តារាសម្ដែងស្រីប្រចាំប៉ុស្ដិ៍លេខ៧ Mo Amena ដែលជាតារាស្រីមួយរូប មានប្រជាប្រិយភាពខ្លាំងណាស់ នៅក្នុងសង្គមសិល្បៈថៃ ពិសេសក្នុងខ្សែភាពយន្តរបស់ប៉ុស្ដិ៍លេខ៧ ផ្ទាល់តែម្ដង ទោះបីជា មិនដែលបានគ្រងតំណែងជាតួឯក តែតារាស្រីរូបនេះ នៅតែអាចតស៊ូឈរជើង ក្នុងវិស័យសិល្បៈនេះបានតាំងពីឆ្នាំ ២០០២ មកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកមើលទៅលើរូបសម្រស់របស់នាងវិញ យើងឃើញថា តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះ នៅតែមានសម្រស់ស្រស់ស្អាតដដែល ពិសេសនៅពេលតែងខ្លួនទៅណាមកណា នាងតែងតែធ្វើឲ្យគេលាន់មាត់សរសើរស្ទើរគ្រប់គ្នាផងដែរ។

ជាក់ស្ដែង ដូចជាកាលពីពេលថ្មីៗនេះ Mo Amena បានបង្ហោះរូបថតថ្មីៗជាច្រើនសន្លឹក ជាមួយប៉ារបស់ខ្លួន ក្នុងដំណើរកម្សាន្តលក្ខណៈបែបគ្រួសារ ទៅលេងសមុទ្រយ៉ាងរីករាយ។ តែអ្វីដែលគួរឲ្យចាប់ភ្លឹក និងគួរឲ្យភ្ញាក់ផ្អើលបំផុត គឺ ប៉ារបស់ស្រីស្អាតរូបនេះ បានថតរូបកៀកកើយជាមួយកូនស្រី ក្នុងឈុតសម្លៀកបំពាក់ស៊ិចស៊ីមួយទំហឹង គ្មានអៀនគ្នាអីបន្តិច បើអ្នកណាមិនដឹង អាចនឹងច្រឡំស្មានថាជាគូស្នេហ៍នឹងគ្នាទៅហើយ។

ប៉ុន្តែយ៉ាងណាមិញ សម្រាប់រូបភាពស៊ីអារម្មណ៍ទាំងនោះ អ្នកគាំទ្រនៅតែចូលចិត្ត ពិសេសសរសើរអំពីសម្រស់ដ៏ក្មេងសង្ហា របស់ប៉ាតារាស្រីរូបនេះច្រើនមិនស្ទើរ ហើយពួកគេក៏មិនថាអ្វីនោះដែរ ព្រោះនោះគ្រាន់តែជាការថតរូប បង្ហាញភាពស្នឹទ្ធស្នាលរវាងប៉ាកូនគេ ទុកជាអនុស្សាវរីយ៍ល្អៗជាមួយគ្នាប៉ុណ្ណោះ ៕

ទស្សនារូបភាពខាងក្រោម៖

Mo Amena
Mo Amena
Mo Amena និង ប៉ារបស់នាង
Mo Amena និង ប៉ារបស់នាង
Mo Amena និង គ្រួសារ
Mo Amena និង គ្រួសារ
Mo Amena និង ប៉ារបស់នាង
Mo Amena និង ប៉ារបស់នាង
Mo Amena និង ប៉ារបស់នាង
Mo Amena និង ប៉ារបស់នាង
Mo Amena និង ប៉ារបស់នាង
Mo Amena និង ប៉ារបស់នាង
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T