រាជធានីភ្នំពេញ ៖ ម៉ូតូស្មាសវី ពណ៌ខ្មៅ ជិះគ្នា៣នាក់ ស្រី២នាក់ បានបើកទៅបុកកង់មុខ ចំហៀងខាងឆ្វេងរថយន្ត RAV4 ពណ៌ទឹកប្រាក់ បណ្តាលឲ្យដួលរងរបួសធ្ងន់ ២នាក់ ស្រាលម្នាក់ ។ គ្រោះថ្នាក់នេះកើតឡើង កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ មេសា តាមណ្តោយមហាវិថីកម្ពុជាក្រោមកែងផ្លូវនេហ៍រុ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។

ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូស្មាសវី បើកតាមបណ្តោយផ្លូវកម្ពុជាក្រោម ពីលិចទៅកើត ចំណែករថយន្ត RAV4 ពណ៌ទឹកប្រាក់ បើកបរដោយបុរសម្នាក់តាមផ្លូវនេហ៍រុពីត្បូងទៅជើង ខណៈមកដល់ចំណុចខាងលើអាងតែយប់ស្ងាត់ទាំងម៉ូតូ និងរថយន្តបើកលឿនដូចគ្នាធ្វើឲ្យម៉ូតូជ្រុលទៅបុករថ យន្តចំលើកង់មុខផ្នែកខាងឆ្វេង បណ្តាលឲ្យដួលរងរបួសធ្ងន់២នាក់ និងរបួសស្រាលស្ត្រីម្នាក់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែកម៉ូតូនិងរថយន្តត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌ៧ មករារង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]