Crush អ្នកណាខ្លះ? ៤០ឆ្នាំប្លាយហើយ តាវមីងសឺ នៅតែទាក់ទាញក្នុងស្ទាយ៍ថតដោះអាវ

//s4.kh1.co/a4/a4cd5da34755e43675b4f2b64419d27a3615f6fc.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាសម្តែងជនជាតិ តៃវ៉ាន់ ដែលយើងបានស្គាល់ជា«តាវមីងសឺ» កំពុងចាប់យកចំណាប់អារម្មណ៍ និងដួងចិត្តរបស់មហាជនជាថ្មីម្តងទៀត ជាមួយរូបរាងដ៏សែនស៊ិចស៊ីរបស់លោក ក្នុងវ័យ៤០ប្លាយ

តៃវ៉ាន់៖ ជឿជាក់ថា ប្រិយមិត្តមួយចំនួនធំ ប្រាកដជាបានស្គាល់ ពីភាពល្បីល្បាញ នៃរឿងភាគតៃវ៉ាន់ ប្រភេទស្នេហាយុវវ័យ ដែលមានចំណងជើងថា «ស្នេហា ៤ ដួង ឬ Meteor Garden» ជាពិសេនោះ ពីភាពស្រស់សង្ហា នៃតួអង្គកម្លោះ F4 នៅតែដកជាប់ចិត្ត អ្នកគាំទ្រនាពេលបច្ចុប្បន្នផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាកន្លងទៅជាច្រើនឆ្នាំមែន​ ក៏តារាប្រុស ស្រីនៅក្នុងរឿងភាគមួយនេះ នៅតែមានសម្រស់ និងរូបរាងស្រស់សង្ហារ ថ្វីត្បិតវ័យរបស់ពួកគេកាន់តែជ្រេមែនពិត តែប្រៀបធៀបពីសម្រស់ពីមុន គឺមិនខុសគ្នាប៉ុន្មាននោះទេ។

ជាក់ស្តែង ដោយកាលពីថ្មីៗនេះ រូបថតប៉ុន្មានសន្លឹករបស់តួឯកប្រុស «តាវមីងសឺ» ដោយសម្តែងដោយលោក Jerry Yan កំពុងតែអង្រួងបេះដូង មហាជនសារជាថ្មី ជាមួយសម្រស់ដ៏ស្រស់សង្ហារ របស់លោក ទោះបីវ័យលោក ៤០ជាងប្លាយហើយក្តី។

ក្នុងនោះផងដែរ តារារូបនេះ បានបង្ហាញរូបភាពដែលពោរពេញទៅដោយមន្តស្នេហ៍ ដែលបង្ហាញឲ្យឃើញនូវរូបរាងសង្ហារដ៏សែនស៊ិចស៊ី នៅក្នុងអាងទឹក លើសពីនេះទៀតនោះ បានដោះអាវបញ្ចេញសាច់ដុំ កង់ៗ ឡើងណែនមាំតែម្តង បានធ្វើឲ្យ តារាសម្តែងប្រុសរូបនេះ កាន់តែទាក់ទាញថែមមួយកម្រិតទៀត ទាក់ចិត្តហ្វេនៗមិនស្ទើរ។

ទន្ទឹមនឹងនេះដែរ ជាមួយទឹកមុខ ដ៏សែនមាំ ថែមទាំងស៊ិចស៊ី អមជាមួយសម្រស់របស់តារារូបនេះទៀតនោះ បានធ្វើឲ្យមហាជន ជាពិសេសហ្វេនស្រីៗតែម្តង បានកោតសរសើររាប់មិនអស់ ពីសម្រស់ដ៏ស្រស់សង្ហា ដោយបង្កប់ទៅដោយមានមន្តស្នេហ៍​ ទោះបីលោកមានវ័យ ៤៣ឆ្នាំហើយក្តី៕

សូមទស្សនារូបខាងក្រោម៖

Jerry Yan
Jerry Yan
Jerry Yan
Jerry Yan
Jerry Yan
Jerry Yan
Jerry Yan
Jerry Yan
Jerry Yan រូបថ្មីរបស់លោក
Jerry Yan រូបថ្មីរបស់លោក
Jerry Yan រូបថ្មីរបស់លោក
Jerry Yan រូបថ្មីរបស់លោក
Jerry Yan រូបថ្មីរបស់លោក
Jerry Yan រូបថ្មីរបស់លោក
Jerry Yan រូបថ្មីរបស់លោក
Jerry Yan រូបថ្មីរបស់លោក
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T