គេធំហើយ! Greenwood បង្ហាញស្នាមសាក់ថ្មីក្រោយឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ Man Utd ប្រចាំខែកក្កដា

//s4.kh1.co/a6/a68c15a9eac7c0a0e8de4ce3591d8620e357eec1.jpg
កីទ្បា

 ០៤-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Greenwood បង្ហាញស្នាមសាក់ថ្មីក្រោយឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំខែកក្កដារបស់ Man Utd

អង់គ្លេស៖ កីឡាករជើងស៊ុតវ័យ១៨ឆ្នាំ Mason Greenwood បានជាប់ឈ្មោះជាកីឡាករល្អបំផុតរបស់ Manchester United ប្រចាំខែកក្កដា ក្រោយបង្ហាញខ្លួនបានទាំង៧ប្រកួតនៅខែកក្កដា ឲ្យក្រុមលោក Ole Gunnar Solskjær

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុង៧ប្រកួតនោះតារាសញ្ជាតិអង់គ្លេសរូបនេះរកបាន៤គ្រាប់ជួយឲ្យ Man Utd មានកៅអីទៅលេងពានរង្វាន់ UEFA Champions League រដូវកាលក្រោយ ពោលគឺឈរនៅលេខ៣ក្នុងតារាង Premier League

កីឡាករ Mason Greenwood
កីឡាករ Mason Greenwood

ជាក់ស្តែង Greenwood ទទួលបានការបោះឆ្នោតឲ្យ រហូតដល់ទៅ៤៦ភាគរយឯណោះ​ ដោយលើស ខ្សែបម្រើឆ្នើម Bruno Fernandes និងខ្សែប្រយុទ្ធ Anthony Martial ។ ជាមួយគ្នានេះ បើតាមរូបភាពដែលកីឡាកររូបនេះបង្ហោះនៅលើគណនី Instagram របស់គេផ្ទាល់ យើងមើលឃើញថាដៃខាងស្តាំរបស់គេមានស្នាមសាក់ថ្មីៗដែលរុំដោយផ្លាស្ទិក ប៉ុន្តែមិនអាចមើលឃើញថាជារូបអ្វីនោះទេ។

គួរឲ្យដឹងដែរថា Greenwood ឈ្នះពានមួយនេះជាលើកទី១ហើយក្នុងអាជីពជាកីឡាករឈុតធំរបស់គេ ហើយក៏ជាកីឡាករវ័យក្មេងជាងគេចាប់តាំងពីឆ្នាំ២០១៦មក ដែលមានលទ្ធភាពទទួលបានពានមួយនេះ៕

កីឡាករ Mason Greenwood
កីឡាករ Mason Greenwood

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T