ដូចមនុស្សយើងដែរ សត្វដាយណូស័រក៏ចេះមានជំងឺមហារីកឆ្អឹងដែរ

//s6.kh1.co/50/504ef0ac9ec663efa98075c4c57428b4a94a43ae.png
បច្ចេកវិទ្យា

 ០៤-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ការវិភាគលម្អិតបន្ថែមទៀត ដោយប្រើបច្ចេកទេសវេជ្ជសាស្ត្រទំនើប បានប្រើប្រាស់លើផូស៊ីល ដូចគ្នានឹងការធ្វើរោគវិនិច្ឆ័យលើអ្នកជំងឺមនុស្សដែរ។

បរទេស៖ ដូចមនុស្សយើងដែរ សត្វដាយណូស័រក៏ចេះមានជំងឺដូចគ្នា។ សត្វដាយណូស័រ T. rex ប្រហែលជាទទួលរងពីជំងឺរលាកសន្លាក់ ពាក់ព័ន្ធនឹងដុំសាច់ឆ្អឹង។ ឥឡូវនេះ អ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេបានរកឃើញថា ដាយណូស័របានទទួលរងជំងឺមហារីកកោសិកាឆ្អឹង ដែលជាជំងឺមហារីកដ៏សាហាវមួយ ដែលធ្វើទុក្ខដល់មនុស្សសព្វថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការវិភាគលម្អិតបន្ថែមទៀត ដោយប្រើបច្ចេកទេសវេជ្ជសាស្ត្រទំនើប បានប្រើប្រាស់លើផូស៊ីល ដូចគ្នានឹងការធ្វើរោគវិនិច្ឆ័យលើអ្នកជំងឺមនុស្សដែរ ហើយបានបង្ហាញថាវាជាជំងឺឆ្អឺង ដែលជាជំងឺមហារីកឆ្អឹងដែលមនុស្សយើងសព្វថ្ងៃ កើតមាននៅកំឡុងទសវត្សទី២ឬ៣នៃជីវិត។ វាជាឆ្អឹងដែលមានទ្រង់ទ្រាយធំហួសប្រមាណ ដែលរាលដាលយ៉ាងឆាប់រហ័ស តាមរយៈឆ្អឹងនិងសរីរាង្គដទៃទៀត រួមទាំងសួតជាទូទៅផងដែរ។

មហារីកកោសិកាឆ្អឹងរបស់ដាយណូស័រ
មហារីកកោសិកាឆ្អឹងរបស់ដាយណូស័រ

លោក Mark Crowther សាស្ត្រាចារ្យផ្នែករោគសាស្ត្រនិងវេជ្ជសាស្ត្រម៉ូលេគុល នៅសាកលវិទ្យាល័យ McMaster University បាននិយាយថា ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកនេះនៅក្នុងដាយណូស័រ មានសភាពស្មុគស្មាញ ហើយទាមទារឲ្យអ្នកជំនាញខាងវេជ្ជសាស្ត្រ និងការវិភាគជាច្រើន ដើម្បីកំណត់ឲ្យបានត្រឹមត្រូវ។

ឆ្អឹងត្រូវបានពិនិត្យដោយប្រើម៉ាស៊ីនស៊ីធីស្កេន មុនពេលឆ្អឹងមួយចំណែកតូចត្រូវគេសិក្សាក្រោមមីក្រូទស្សន៍។ បន្ទាប់មក ឧបករណ៍ផ្គុំឡើងវិញ3Dត្រូវបានប្រើ ដើម្បីមើលការវិវឌ្ឍនៃជំងឺមហារីកតាមរយៈឆ្អឹង។ នៅទីបំផុត អ្នកស្រាវជ្រាវអាចឈានទៅដល់ ការធ្វើរោគវិនិច្ឆ័យនៃជំងឺមហារីកោសិកាឆ្អឹង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T