អភិបាលខេត្តកំពត មានផែនការមេអភិវឌ្ឍនៅតំបន់ឆ្នេរខ្សាច់ថ្មី នៅក្នុងភូមិសាស្ត្រ ឃុំបឹងទូក ស្រុកទឹកឈូ

//s4.kh1.co/c8/c874db72aee0dc878947865b87081af480df658f.jpg
Khmerhome

 ០៤-សីហា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

https://s4.kh1.co/__image/w=650,h=434,q=100/fc/fcccc2fd19ce0319efc83e662ecd516c6c7952a1.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅក្នុងកិច្ចប្រជុំស្ដីពីផែនការមេអភិវឌ្ឍ តំបន់ឆ្នេរខ្សាច់ថ្មីស្ថិតនៅក្នុងឃុំបឹងទូកស្រុកទឹកឈូ បានអនុញ្ញាតឱ្យក្រុមហ៊ុន អាយ.ជី.ប៊ី Cambodia Co.ltd វិនិយោគ ដោយបា​នជំរុញក្រុមហ៊ុន បង្កើនល្បឿន​ឱ្យបាន​លឿន​បំផុត ​អនុវត្ត​ទៅតាម​គម្រោង និង​ផែនការមេ​ដែល​បានកំណត់ ដើម្បី​បង្កើន​សមត្ថភាព​ទទួល​កំណើន​ទេសចរ​ជាតិ-អន្តរជាតិ ដែលជា​ផែនការ​របស់​រាជរដ្ឋាភិបាល។

កិច្ចប្រជុំខាងលើបានធ្វើឡើងកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ មានការចូលរួមពី អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អង្គភាពចំណុះសាលាខេត្ត អាជ្ញាធរស្រុកទឹកឈូ និងក្រុមហ៊ុន អាយ.ជី.ប៊ី Cambodia Co.ltd បានផ្ដោតសំខាន់លើកការពិភាក្សា និងមតិយោបល់ចូលរួមពីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ដើម្បីកិច្ចសហការគាំទ្រ ក្នុងកិច្ចដំណើរអភិវឌ្ឍលើគម្រោងផែនការរមណីយដ្ឋានឆ្នេរខ្សាច់ថ្មី ធានាបាននូវ និរន្តរភាព ចីរភាព និងសោភ័ណភាព បរិស្ថានបានល្អ។

https://s6.kh1.co/__image/w=650,h=434,q=100/bf/bfce612b38087e19f3524ca1f37b7995911e6c7b.jpg

ក្នុងកិច្ចប្រជុំនេះក៏បានពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការ «បង្កើតគណៈកម្មការ និងអនុគណ:កម្មការអភិវឌ្ឍ រមណីយដ្ឋានខ្សាច់ថ្មី» នេះផងដែរ។ លោក ជាវ តាយ បានបញ្ជាក់ គម្រោងកិច្ចអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់ថ្មីនេះ ធ្វើយ៉ាងណាជំរុញល្បឿនអភិវឌ្ឍឆ្នេរខ្សាច់ឱ្យបានឆាប់ដើម្បីបម្រើភ្ញៀវទេសចរ។

សូមរម្លឹកថា នៅក្នុងជំនួបស្វែងយល់ពីវឌ្ឍនភាពរបស់ខេត្តកំពត ជាមួយគណៈប្រតិភូគណៈកម្មាការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេតនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក ជាវ តាយ បានថ្លែងឱ្យដឹងថា ខេត្តកំពត ជាគោលដៅទេសចរណ៍សម្បូរណ៍ដោយធនធានធម្មជាតិ វប្បធម៌​ ប្រវត្តិសាស្ត្រជាច្រើន ក្នុងនោះរមណីយដ្ឋានទេសចរណ៍ ១៧កន្លែង សហគមន៍​ និងគោលដៅទាក់ទាញចំនួន ៨កន្លែង។

https://s4.kh1.co/__image/w=650,h=434,q=100/61/61e417a78ce439b14706cab124540051159250e2.jpg

លោក បញ្ជាក់ «ក្រុមហ៊ុនវិនិយោគចំនួន៣៥ កំពង់វិនិយោគនៅខេត្តកំពត លើវិស័យសំខាន់ៗ ដែលបម្រើឱ្យការអភិវឌ្ឍក្នុងខេត្តរួមមាន វិស័យកសិឧស្សហកម្ម, កំពង់ផែខ្នាតតូច, ឧស្សហកម្ម, ទេសចរណ៍សណ្ឋាគារ, ភោជនីយដ្ឋាន, ថាមពល និងតំបន់សេដ្ឋកិច្ចពិសេស ហើយនិងការផលិតកែច្នៃផលិតផលសមុទ្រជាដើម»។

អភិបាលខេត្តបានបន្តថា ខេត្តកំពតមានឆ្នេរសមុទ្រប្រវែង ៧៦គីឡូម៉ែត្រ​ កន្លងមកពុំទាន់មានឆ្នេរខ្សាច់សម្រាប់បម្រើភ្ញៀវទេសចរនៅឡើយ ប៉ុន្តែនៅក្នុងឆ្នាំ២០២១ ខេត្តកំពតនឹងមានឆ្នេរខ្សាច់សម្រាប់បម្រើបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិកម្សាន្ត។

https://s4.kh1.co/__image/w=650,h=517,q=100/04/04925eb6bea4bf5af857a249707a7e1ccc10b0d6.jpg

លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បានថ្លែងឱ្យដឹងថា បច្ចុប្បន្ន ខេត្តនេះមិនទាន់មាន​ឆ្នេរ​ដូច​បណ្តា​ខេត្តនៅជាប់​មាត់សមុទ្រ​ ដូចជា ខេត្តកែប ព្រះសីហនុ និងកោះកុងទេ។ លោក ថា  ហើយ​ទីតាំង​ឆ្នេរ​ដែល​បាន​នឹង​កំពុង​រៀបចំ​នេះ ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ទី​រួម​ខេត្តប៉ុន្មានទេ គឺ​នៅ​ជិត​រមណីយដ្ឋាន​ភ្នំ​បូកគោ  និង​នៅ​មិន​ឆ្ងាយ​ពី​រមណីយដ្ឋាន​ទឹកឈូ ពោល​ឆ្នេរ​ថ្មី​នេះ គឺមាន​ទីតាំង​ល្អ​សម្រាប់​ភ្ញៀវទេសចរ​មក​កម្សាន្ត។

«នៅពេល​ភ្ញៀវទេសចរ​មកលេង នៅក្នុង​តំបន់ឆ្នេរ​ទាំងនេះ​កាន់តែច្រើន វា​នឹង​ផ្តល់​ចំណូល​ដល់ប្រជា​ពលរដ្ឋនៅ​មូលដ្ឋាន មិនត្រឹមតែប៉ុណ្ណោះ ​នឹង​ផ្តល់​ចំណូល​ដល់​សេដ្ឋកិច្ច​ក្នុង​ខេត្ត តាមរយៈ​វិស័យ​ទេសចរណ៍ ដែលជា​ចលករ​យ៉ាងសំខាន់​នៅក្នុង​កំណើន​សេដ្ឋកិច្ចរបស់ជាតិ»៕

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T