អតីតកីឡាការិនីបាល់​ទះ ​វ័យ​ ២៥ ឆ្នាំម្នាក់​នេះ ត្រូវគេ​​​ប្រទះ​ឃើញ​ស្លាប់​​ ខណៈប៉ូលិសដាក់​ការ​សង្ស័យ​បែបនេះ

//s6.kh1.co/80/80e018f1453a1aacdf40518ca16cee9353b4a816.jpg
សង្គម

 ០៤-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នាក់ងារប៉ូលីស ស្រុក Kwangju ខេត្ត Gyeonggi បានប្រាប់សារព័ត៌មាន Allkpop​ ឲ្យដឹងថា អតីត​កីឡា​ការិនី​បាល់ទះ Go Yoo Min អាយុ ២៥ឆ្នាំ ត្រូវបានគេរកឃើញស្លាប់​នៅក្នុងផ្ទះ​របស់នាង នៅវេលាម៉ោង ៩:៤០ នាទីព្រឹក ម៉ោងក្នុងប្រទេសកូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖ ភ្នាក់ងារប៉ូលីស ស្រុក Kwangju ខេត្ត Gyeonggi បានប្រាប់សារព័ត៌មាន Allkpop​ ឲ្យដឹងថា អតីត​កីឡា​ការិនី​បាល់ទះ Go Yoo Min អាយុ ២៥ឆ្នាំ ត្រូវបានគេរកឃើញស្លាប់​នៅក្នុងផ្ទះ​របស់នាង នៅវេលាម៉ោង ៩:៤០ នាទីព្រឹក ម៉ោងក្នុងប្រទេសកូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមរបាយការណ៍បានបញ្ជាក់ថា មិត្តរួមក្រុមរបស់ Go Yoo Min គឺបានរកឃើញនាងមុនគេនៅក្នុងផ្ទះរបស់នាង បន្ទាប់ពីមិត្តរួមក្រុមរបស់ Yoo Min ព្យាយាមទាក់ទងទៅ​តាមទូរស័ព្ទនៅព្រឹកនោះ។ ប៉ុន្តែមិនមានការឆ្លើយតប​នោះទេ ទើបធ្វើឲ្យមិត្តរួមក្រុមព្រួយបារម្ភ និងបានធ្វើដំណើរទៅផ្ទះរបស់ Yoo Min តែម្ដង ហើយក៏បានឃើញនាង​ស្លាប់នៅ​ក្នុង​ផ្ទះ​របស់នាង ខណៈពេលនោះ មិត្តរួមក្រុមក៏បានទាក់ទងទៅប៉ូលីសមកកន្លែងកើតហេតុ​ដើម្បី​ធ្វើ​កោសល្យវិច្ច័យ។

Go Yoo Min
Go Yoo Min

គួរបញ្ជាក់ផងដែរថា មុននឹង Yoo Min ស្លាប់ នាងបានប្រកាសថា បានសម្រាកពីកីឡាបាល់ទះអាជីពនៅដើមឆ្នាំនេះ​ក្នុង​ខែ​មីនា បន្ទាប់ពីបានចូលរួមប្រកួតប្រជែងជាសមាជិកក្រុមហ៊ីយ៉ាន់ដាយស្ទេតអំឡុងរដូវកាល ២០១៩-២០២០។

បន្ទាប់ពីធ្វើកោសល្យវិច្ច័យជាបឋម​ប៉ូលិស​បានដាក់​ការ​សង្ស័យ​ថា ជា​ករណី​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង ហើយ​ប៉ូ​លី​ស​នឹង​​​ធ្វើការ​​ស៊ើបអង្កេតដោយ​ផ្អែក​លើ​អ្នក​ស្គាល់គ្នា និង​ការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​ឌី​ជី​ថ​ល​​ទូរស័ព្ទ​របស់ Yoo-min៕

Go Yoo Min
Go Yoo Min
Go Yoo Min
Go Yoo Min
Go Yoo Min
Go Yoo Min
Go Yoo Min
Go Yoo Min
SAO CHORN
JHORNY (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T