រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX300 មួយគ្រឿងបានបើកបោះពួយ ក្នុងល្បឿនលឿន ជ្រុលទៅបុកផ្ទះគេមួយកន្លែងពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ហើយបង្កឱ្យស្ត្រីម្នាក់ ដែលជាម្ចាស់ផ្ទះរងរបួសធ្ងន់ បន្ទាប់មកអ្នកបើកបររថយន្តនោះ បានរត់គេចខ្លួនបាត់ស្រមោលចោល រថយន្តនៅកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៧ មេសា ២០១៣ នៅលើកំណាត់ផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តម៉ាកឡិចស៊ីស RX300 មួយគ្រឿងនោះ ពណ៌ស្ករ អ្នកបើកបរមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ប៉ុន្តែនៅក្នុងរថយន្តនោះមានប័ណ្ណសម្គាល់ខ្លួនបុគ្គលិករោងចក្រ កាត់ដេរមួយសន្លឹកឈ្មោះលឹម សារ៉ាត់ និងត្រូវបានម្ចាស់ផ្ទះរងគ្រោះដកទុកប្រគល់ឱ្យសមត្ថកិច្ចតែគេមិន បានដឹងថា ឈ្មោះនេះជាអ្នកបើកបររថយន្ត ឬបែបណានោះឡើយ ។ ដោយឡែកស្ត្រីរងគ្រោះដែលជាម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ឃឿន ផល្លី អាយុ៣៤ឆ្នាំ ជាអ្នកលក់បង្អែម រងរបួសធ្ងន់ និងប្តីឈ្មោះខៀវ កាត់អឹុង អាយុ៤៥ឆ្នាំ ជាអ្នកលក់ថ្នាំពេទ្យ មានទីលំនៅផ្ទះលេខ៣៩B ភូមិកើតហេតុខាងលើមិនបានរងរបួសនោះឡើយ ហើយផ្ទះរបស់ពួកគាត់បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ៕







បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]