មិនសូវបង្ហាញស្វីតទេ ប៉ុន្តែលើកនេះ សុគន្ធ និសា និងស្វាមី ឲ្យហ្វេនឃើញហើយច្រណែន

//s4.kh1.co/64/64f26b203d27d35514f94c50b359abc075ce74db.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តាំងពីរៀបការមក អ្នកគាំទ្រ ពិតជាកម្របានឃើញ សុគន្ធ និសា បង្ហាញមុខជាស្វាមីខ្លាំងណាស់ តែថ្មីៗនេះ នាងបានធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តមិនតិចទេ ក្រោយឃើញរូបថតទាំងនេះរបស់នាង។

ភ្នំពេញ៖ ជាការពិតណាស់ ក្រោយរៀបការតាមប្រពៃណី អស់រយៈពេលជាច្រើនឆ្នាំទៅ យើងឃើញថាតារាចម្រៀងដែលមានប្រជាប្រិយភាព សុគន្ធ និសា និងស្វាមី មិនសូវជាបង្ហាញសកម្មភាព ផ្អែមល្ហែមណាមួយ ជាមួយគ្រួសារ បង្ហាញដល់មហាជន នៅតាមបណ្ដាញសង្គមច្រើនប៉ុន្មាននោះទេ ដោយយូរៗម្ដង ឬទាល់តែមានកម្មវិធីពិសេសអ្វីមួយទើបគេបានឃើញប្ដីប្រពន្ធមួយគូនេះ បង្ហាញមុខជាមួយគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ កាលពីមុននេះបន្តិច តារាស្រីជើងចាស់រូបនេះ ទើបតែបានបង្ហាញរូបថតរួមគ្នាជាមួយស្វាមីជាទីស្រលាញ់របស់នាង ដោយបានបង្ហាញកាយវិការនានាជាមួយគ្នា យ៉ាងស្និទ្ធស្នាល  ពោរពេញដោយក្ដីសុខ ទោះមិនសូវមានភាពផ្អែមល្ហែមខ្លាំងដូចគូដទៃ តែយ៉ាងណា រូបភាពទាំងប៉ុន្មាននោះ ក៏អាចធ្វើឲ្យហ្វេនៗលួចច្រណែនបានផងដែរ។

យ៉ាងណាមិញ ទោះបីជាសកម្មភាពទាំងនេះ អ្នកគាំទ្រ កម្រនឹងបានឃើញតារារូបនេះ បង្ហាញជាសាធារណៈបែបនេះពិតមែន ប៉ុន្តែក្នុងនាមឈ្មោះជាអ្នកគាំទ្រ ពិតជាមានក្ដីសុខជំនួសខ្លាំងណាស់ ពេលដែលបានឃើញ Idol របស់ខ្លួនរស់នៅមានសុភមង្គលក្នុងគ្រួសារបែបនេះ៕

ទស្សនារូបភាពខាងក្រោម៖

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា និងស្វាមី
សុគន្ធ និសា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T