ប្រធានាធិបតីអាល់ហ្សេរីនឹងបើកវិហារអ៊ីស្លាមជាសាធារណៈឡើងវិញនាពេលឆាប់ៗខាងមុខ

//s6.kh1.co/2c/2ccb7d1922656b7590bc2070ec6e55fd8590cdb1.jpg
សង្គម

 ០៤-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រធានាធិបតីប្រទេសអាល់ហ្សេរីលោក Abdelmadjid Tebboune កាលពីថ្ងៃចន្ទបានប្រកាសថាប្រទេសរបស់លោកកំពុងពិនិត្យមើលលទ្ធភាពដើម្បីបើកវិហារអ៊ីស្លាមជាសាធារណៈឡើងវិញ

អាល់ហ្សេរី៖ ទីភ្នាក់ងារសារព័ត៌មាន APS បានរាយការណ៍ថា ប្រធានាធិបតីប្រទេសអាល់ហ្សេរីលោក Abdelmadjid Tebboune កាលពីថ្ងៃចន្ទបានប្រកាសថា ប្រទេសរបស់លោកកំពុងពិនិត្យមើលលទ្ធភាពដើម្បីបើកវិហារអ៊ីស្លាមជាសាធារណៈឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាន់ខ្ពស់ដែលមានការចូលរួមពីសំណាក់មន្ត្រីយោធានិងបន្រ្តីសន្តិសុខក៏ដូចជាសមាជិកគណៈរដ្ឋមន្រ្តីដើម្បីវាយតម្លៃការរីករាលដាលនៃជំងឺ COVID-១៩ នៅក្នុងប្រទេស។

ប្រធានាធិបតីប្រទេសអាល់ហ្សេរីលោក Abdelmadjid Tebboune 
ប្រធានាធិបតីប្រទេសអាល់ហ្សេរីលោក Abdelmadjid Tebboune 

លោកប្រធានាធិបតី Tebboune បានណែនាំលោកនាយករដ្ឋមន្រ្តី Abdelaziz Djerad ឱ្យរៀបចំកម្មវិធីបើកវិហារអ៊ីស្លាមជាបណ្តើរៗ។

លោកបានបន្ថែមថា ដំណាក់កាលដំបូងនៃកម្មវិធីនេះនឹងត្រូវបានកំណត់ត្រឹមតែ ១០០០ វិហារអ៊ីស្លាមធំៗនៅក្នុងប្រទេសដែល “ការអនុញ្ញាតនេះក៏នឹងអាចតម្រូវឱ្យមានគម្លាតពីគ្នាជាមួយនឹងភាពចាំបាច់នៃការពាក់ម៉ាស់រាល់មនុស្សទាំងអស់ដែលចូលរួម”។

រូបតំណាង
រូបតំណាង

លោកនាយករដ្ឋមន្រ្តីត្រូវបានអនុញ្ញាតឱ្យមានការប៉ាន់ស្មានរាល់ការបើកឡើងវិញនូវឆ្នេរសមុទ្រនិងកន្លែងផ្សេងទៀតសម្រាប់ការកម្សាន្ដនិងសម្រាកលំហែកាយ។

គួរបញ្ជាក់ផងដែរថា វិហារអ៊ីស្លាម ឆ្នេរសមុទ្រនិងឧទ្យាននានានៅក្នុងប្រទេសត្រូវបានបិទចាប់តាំងពីពាក់កណ្តាលខែមីនាដែលជាផ្នែកមួយនៃវិធានការណ៍របស់អាជ្ញាធរដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-១៩ ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T