ខ្លាំងបាត់! Benzema បង្ហើបថា បន្ទាប់ពីបញ្ចប់អាជីពជាកីឡាករបាល់ទាត់ គេចង់ទៅហ្វឹកហាត់កីឡាមួយប្រភេទនេះ

//s4.kh1.co/7b/7b428abc2716c5becff3d1c9bcc23de48cfd6bfe.jpg
កីទ្បា

 ០៤-សីហា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

Benzema បង្ហើបថា បន្ទាប់ពីបញ្ចប់អាជីពជាកីឡាករបាល់ទាត់ គេចង់ទៅហ្វឹកហាត់កីឡាប្រដាល់

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធក្រុមអធិរាជស Real Madrid កីឡាករ Karim Benzema បានលើកឡើងថា គាត់កំពុងពិចារណាចូលប្រឡូកក្នុងវិស័យប្រដាល់ នៅពេលអាជីពជាកីឡាករបាល់ទាត់របស់គាត់បញ្ចប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Karim Benzema
  កីឡាករ Karim Benzema
  កីឡាករ Karim Benzema
  កីឡាករ Karim Benzema

Benzema បង្ហាញទម្រង់លេងបានល្អ ក្នុងរដូវកាលនេះ តួយ៉ាងកាលពីពេលថ្មីៗកន្លងទៅ គេទើបជួយក្រុមដណ្ដើបានពាន La Liga ពីក្រុមគូប្រជែង Barcelona។

https://s6.kh1.co/__image/w=650,h=434,q=100/26/26673cfb87378248c652ca2a284b5a954f64998d.png

ក្នុងរដូវកាលនេះ ខ្សែប្រយុទ្ធសញ្ជាតិបារាំង ស៊ុតបាន២៦គ្រាប់គិតរាល់ព្រឹត្តិការណ៍ទាំងអស់ និងបញ្ជូនបាល់ឲ្យមិត្តរូមក្រុមបញ្ចប់ទីបាន១១ដង ផងដែរ ក្នុងចំណោមការបង្ហាញខ្លួន ៤៧ប្រកួត។

បច្ចុប្បន្នម្ចាស់អាវលេខ៩រូបនេះ មានវ័យ៣២ឆ្នាំទៅហើយ ដែលនៅមិនយូរនោះទេ រូបគេនឹងឈានដល់ផ្លូវចូលនិវត្តន៍។ ជាមួយគ្នានេះ កំឡុងពេលឡាយ នៅក្នុង Channel YouTube កីឡាករ Benzema បានបង្ហើបពីគម្រោងអនាគតរបស់គេ នៅពេលបញ្ចប់អាជីពពីវិស័យបាល់ទាត់ ដោយបានលើកឡើងប្រាប់មិត្តភក្ដិរបស់គេ លោក Fouad Ezbiri ដែលជាកីឡាករប្រដាល់ យ៉ាងដូច្នេះថា៖

Benzema ឈរកណ្ដាល
Benzema ឈរកណ្ដាល

ជាការពិតណាស់ខ្ញុំស្រលាញ់កីឡាប្រដាល់ ។ ដូច្នេះនៅពេលអាជីពជាកីឡាករបាល់ទាត់របស់ខ្ញុំបញ្ចប់ មានរឿងអីដែលខ្ញុំមិនទៅហ្វឹកហាត់ជាមួយអ្នក (Fouad Ezbiri ) រយៈពេល ៦ ខែនោះ? បន្ទាប់មក ប្រសិនបើអ្នកគិតថា ខ្ញុំត្រៀមរួចរាល់អាចឡើងវ៉ៃបាន ខ្ញុំមិនរារែកនោះទេ ខ្ញុំហ៊ានស្បថថាខ្ញុំនឹងឡើងវ៉ៃ៕

  កីឡាករ Karim Benzema
កីឡាករ Karim Benzema ហាត់ប្រដាល់
កីឡាករ Karim Benzema ហាត់ប្រដាល់

ប្រភពmirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T