កាន់តែធ្ងន់ធ្ងរ! អ្នកឆ្លងកូវីដ-១៩ នៅរៀតណាមកើនឡើង៦៥២ករណី ក្រោយរកឃើញ១០ករណីបន្ថែម ដែលក្នុងនោះមានគ្រូពេទ្យ១ករណី

//s4.kh1.co/3d/3dcf000162be58f2f6129bc5fcec47f81a4e686a.jpg
សង្គម

 ០៤-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសវៀតណាម បានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន១០ករណីបន្ថែមទៀត ដែលក្នុងនោះ...

វៀតណាម៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ ប្រទេសវៀតណាម បានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន១០ករណីបន្ថែមទៀត ដែលក្នុងនោះ ករណីគឺអ្នកជំងឺនៅក្នុងមន្ទីរពេទ្យស្រាប់ ករណីជាគ្រូពេទ្យក្នុងមន្ទីរពេទ្យដាណាង និងករណីទៀត ជាអ្នកធ្លាប់មានទំនាក់ទំនងនឹងអ្នកឆ្លងកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១០ខាងលើ មាននាក់រស់នៅក្នុងទីក្រុងដាណាង (Da Nang) និង នាក់រស់នៅខេត្ដក្វាងណាម (Quang Nam) ដែលមានអាយុចន្លោះពី៣០ឆ្នាំ ដល់ ៦៨ឆ្នាំ។

បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានអ្នកឆ្លងសរុបកើនឡើងដល់ ៦៥២នាក់ ក្នុងនោះ នាក់បានបាត់បង់ជីវិតចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន ដែលពួកគេមានអាយុចន្លោះពី៥៣ឆ្នាំ ដល់ ៨៦ឆ្នាំ ហើយសុទ្ធសឹងជាអ្នកជំងឺមានរោគប្រចាំកាយរ៉ាំរ៉ៃស្រាប់ផងដែរ ខណៈអ្នកជំងឺ១៣នាក់ផ្សេងទៀត គឺកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

គួរឲ្យដឹងដែរថា ក្រៅពីទីក្រុងដាណាង នៅឯតំបន់ផ្សេងៗទៀត រួមមានទីក្រុងហូជីមីញឥឡូវនេះ ក៏បានកត់ត្រាចំនួន ករណីផងដែរ ហើយខេត្ដក្វាងណាម និងដាក់ឡាក់ (Đắk Lắk) បានកត់ត្រាចំនួន ករណីដូចគ្នា។ ដោយឡែក ប្រជាជនទូទាំងប្រទេសវៀតណាមប្រមាណ ១៣៣,០០០នាក់ផ្សេងទៀត គឺកំពុងធ្វើចត្ដាឡីស័ក៕

សូមទស្សនារូបភាពខាងក្រោម៖

វៀតណាម
វៀតណាម
វៀតណាម
វៀតណាម
វៀតណាម
វៀតណាម
វៀតណាម
វៀតណាម
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T