ក្រោយ Ken ចេញពីទ្រនំចាស់ Esther ទម្លាយហេតុផលជំនួសសង្សារថា...

//s4.kh1.co/35/3505fd663d99e6e0f5c656489ac8442238470b1e.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តាមការពិតទៅ ការចាកចេញពីប៉ុស្ដិ៍លេខ៣ របស់ Ken គឺមកពីហេតុផលអស់ទាំងនេះសោះ ក្រោយស្ដាប់ការបកស្រាយរបស់ Esther ដែលជាសង្សាររបស់លោក។

ថៃ៖ គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតដែរ សម្រាប់តារាសម្ដែងប្រុស Ken Phupoom បន្ទាប់ពីកម្លោះសង្ហារូបនេះ បានសម្រេចចិត្តចាកចេញពីប៉ុស្ដិ៍លេខបី មិនបានបន្តកុងត្រាថ្មីទៀតនោះទេ ដោយសារលោកចង់ធ្វើជាតារាឯករាជ្យវិញ ដោយក្នុងនោះដែរ Ken ក៏មិនទាន់បានប្រាប់ពីមូលហេតុដែលលោកចាកចេញដែរ ខណៈបច្ចុប្បន្ន យើងនៅមិនទាន់ឃើញលេចមុខចេញនៅក្នុងប៉ុស្តិ៍ណាមួយនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាមិញថ្មីៗនេះ បើតាមប្រភពអ្នកកាសែតថៃ បានជួបធ្វើការសម្ភាសន៍ផ្ទាល់ជាមួយនឹង តារាសម្ដែងស្រីប្រចាំប៉ុស្ដិ៍ ONE31 គឺ Esther Supreeleeda ដែលជាសង្សាររបស់តារាប្រុសរូបនេះ ដោយក្នុងនោះអ្នកកាសែតក៏បានឆ្លៀតសួរនាំទាក់ទងនឹងបញ្ហាដែល Ken ចាកចេញមិនបន្តកុងត្រាថ្មីជាមួយទ្រនំចាស់ផងដែរ ហើយ Esther ក៏បានរៀបរាប់យ៉ាងក្បោះក្បាយថា៖

Ken ឥឡូវផុតកុងត្រាហើយ។ នៅពេលដែលគាត់បានបញ្ចប់កិច្ចសន្យារបស់គាត់ ខ្ញុំបានសួរគាត់ដែរ គាត់ថាគាត់ក៏ស្រឡាញ់ការងារនៅទីនោះដែរ។ តែយ៉ាងណានេះជាការប្រសើរសម្រាប់គាត់ក្នុងការសម្រេចចិត្ត។  ហើយប្រសិនបើត្រូវបានគេសួរថាតើមូលហេតុចម្បងដែលគាត់មិនបន្តកិច្ចសន្យា គឺដោយសារតែគាត់ចង់មកនៅជាមួយខ្ញុំ មួយនេះខ្ញុំគិតថាមិនទាក់ទងទេ។ ប៉ុន្តែប្រហែលជាមកពីគាត់គិតថា គាត់ធ្វើការនៅទីនោះយូរណាស់ហើយ ដូច្នេះបន្ទាប់ពីកិច្ចសន្យាផុតកំណត់ភ្លាមៗ គាត់ចង់ព្យាយាមស្វែងរកបទពិសោធន៍ថ្មីៗ។ ព្យាយាមធ្វើការជាមួយកន្លែងជាច្រើនវាត្រូវបានគេចាត់ទុកថាជារយៈពេលសមស្របសម្រាប់គាត់ទាំងអាយុនិងឱកាសការងារ។ ហើយតាមពិតទៅ ខ្ញុំបានឃើញ ខ្លួនគាត់ផ្ទាល់ចំណាយពេលយូរណាស់ ដើម្បីធ្វើការសម្រេចចិត្ត។ ខ្ញុំបានឃើញគាត់គិតអំពីរឿងនេះមួយរយៈហើយ។ ប៉ុន្តែកាលពីមុនគាត់មិនទាន់សម្រេចចិត្តថាបន្តឬក៏អត់ទេ តែដល់ថ្ងៃដែលត្រូវបញ្ចប់កុងត្រារបស់គាត់ ទើបគាត់សម្រេចចិត្តយ៉ាងម៉ឺងម៉ាត់តែម្ដង។

Esther

ជាមួយគ្នានេះដែរ បន្ទាប់ពីបានស្ដាប់ការបកស្រាយរបស់ Esther រួចហើយ មហាជនក៏លែងមានការសង្ស័យទៀតហើយ សម្រាប់ការចាកចេញរបស់ Ken ពីប៉ុស្ដិ៍លេខបី ក៏ព្រោះតែលោកចង់ស្វែងរកបទពិសោធន៍ថ្មីៗនៅប៉ុស្ដិ៍ ផ្សេងៗបន្ថែមទៀតប៉ុណ្ណោះ មិនមែនចាកចេញព្រោះតែមាន ការបញ្ចុះបញ្ចូលពីសង្សារនោះទេ៕

ទស្សនារូបភាពខាងក្រោម៖

Ken Phupoom
Ken Phupoom
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T