អបអរសាទរ Kevin Cheng ទទួលបានសមាជិកថ្មីម្នាក់ទៀតហើយ

//s6.kh1.co/e5/e5628be7037dc53958e5d590b35092b642072d78.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ គឺជារឿងដ៏រីករាយបំផុត បន្ទាប់ពី ប្ដីប្រពន្ធរបស់តារាប្រុសស្រី លោក Kevin Cheng និង នាង Grace Chan បានបង្ហាញរូបភាព កូនប្រុសទី ២ របស់ខ្លួន បន្ទាប់ពីនាងបានសម្រាលកូនយ៉ាងជោគជ័យ ផងដែរ

ហុងកុង៖ បន្ទាប់ពីចាប់ដៃគ្នា ជាប្ដីប្រពន្ធអស់រយៈពេលជាច្រើនឆ្នាំ តារាសម្ដែងប្រុសស្រីដ៏មានប្រជាប្រិយភាព លោក Kevin Cheng និង នាង Grace Chan កាន់តែមានសុភមង្គល និងចុះសម្រុងគ្នាបានយ៉ាងល្អ ដែលតែងតែបើកបង្ហាញពីក្ដីសុខរបស់ខ្លួន ជូនទៅដល់ហ្វេនៗបានទស្សនាផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗនេះ តារាប្រុសស្រីទាំងពីរនាក់នេះ បានបង្កភាពភ្ញាក់ផ្អើលដល់ហ្វេនៗ ព្រមទាំងមហាជនជាច្រើន ជាមួយនឹងរូបភាពដែលបានបង្ហោះនៅលើទំព័រ Weibo ផ្ទាល់ខ្លួន ដោយបង្ហាញពី កូនប្រុសទី ២ បន្ទាប់ពី ភរិយារបស់ Kevin Cheng បានសម្រាលបានកូនប្រុសម្នាក់ទៀត ដោយជោគជ័យ ថែមទៀតផង។ 

នៅក្នុងនោះដែរ លោក Kevin Cheng ក៏បានបញ្ជាក់ថា ភរិយារបស់លោក ព្រមទាំងកូនប្រុសជាទីស្រលាញ់ មានសុខភាពល្អណាស់ ជាពិសេស ថែមទាំងបង្ហាញពីភាពរីករាយជាមួយគ្នា ដោយទឹកមុខញញឹមយ៉ាងស្រស់ស្រាយ ដែលទទួលបានសមាជិកថ្មីម្នាក់ទៀត ព្រមទាំងជួយធ្វើឲ្យគ្រួសាររបស់លោក កាន់តែមានភាពកក់ក្ដៅ និងមានសុភមង្គលទ្វេដង។ យ៉ាងណាមិញ ហេតុកាណ៍មួយនេះ ក៏មានហ្វេនៗជាច្រើន បានចូលមកអបអរចំពោះ លោក និងភរិយា ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

 Kevin Cheng និង ភរិយា
 Kevin Cheng និង ភរិយា
 Kevin Cheng និង ភរិយា 
 Kevin Cheng និង ភរិយា 
រូបភាព ដែល Kevin Cheng និង ភរិយា ទទួលបានកូនប្រុសទី ២ 
រូបភាព ដែល Kevin Cheng និង ភរិយា ទទួលបានកូនប្រុសទី ២ 
រូបភាព  Kevin Cheng និង កូនប្រុសទី ២ 
រូបភាព  Kevin Cheng និង កូនប្រុសទី ២ 
រូបភាព  ភរិយា របស់ Kevin Cheng និង កូនប្រុសទី ២ 
រូបភាព  ភរិយា របស់ Kevin Cheng និង កូនប្រុសទី ២ 
រូបភាព ដែល Kevin Cheng និង ភរិយា ទទួលបានកូនប្រុសទី ២ 
រូបភាព ដែល Kevin Cheng និង ភរិយា ទទួលបានកូនប្រុសទី ២ 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T