អ្នកណាថា មានកូនហើយ លែងមានក្តីសុខ? មើលតែ គឹម លីហ្សា ជាមួយស្វាមី សិនទៅ ចាំនិយាយ

//s4.kh1.co/fb/fb9e7c2c2b9482cf0c53b887b83e86338bf9753b.jpg
តារា & កម្សាន្ដ

 ០៤-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ក្រោយសម្រេចចិត្តមករស់នៅលើទឹកដីកំណើតវិញ ពេលនេះ អ្នកនាង គឹម លីហ្សា កាន់តែបង្ហាញពីសុភមង្គលជាមួយគ្រួសារយ៉ាងមានសេចក្ដីសុខ។

មណ្ឌលគីរី៖ អាចនិយាយបានថា អ្នកនាង គឹម លីហ្សា ជាតារាសម្ដែងស្រីម្នាក់ដែលតែងតែទទួលបាននូវប្រជាប្រិយភាពខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ទិសទី បើទោះបី តារាស្រីរូបនេះ ធ្លាប់បានឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំទៅរស់នៅលើទឹកដីប្រទេសអូស្រ្តាលី។ ម្យ៉ាងវិញទៀត បន្ទាប់ពីរៀបការអស់ជាច្រើនឆ្នាំមកនេះ នាងក៏មានកូន ២នាក់ សុទ្ធតែគួរឲ្យស្រលាញ់តែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ពេលនេះ អ្នកនាង គឹម លីហ្សា បានសម្រេចចិត្តមករស់នៅលើទឹកដីកំណើតវិញ ថែមទាំងបានបង្កើតជំនួញផ្ទាល់ខ្លួនកំពុងទទួលបានភាពជោគជ័យ។ ជាការពិតណាស់ ក្រោយមករស់នៅក្នុងប្រទេសកម្ពុជាវិញ បើទោះបីរវល់យ៉ាងណាក្ដី ក៏តារាស្រីរូបនេះ តែងតែបង្ហាញវត្តមានក្នុងកម្មវិធីទូរទស្សន៍ជាញឹកញាប់ផងដែរ។

ដោយឡែក បើងាកមកមើលពីជីវិតរស់នៅរបស់នាងនាពេលនេះវិញ ឃើញថា​ តារាស្រីរូបនេះ កាន់តែមានសេចក្ដីសុខខ្លាំងជាងពេលមុនៗ បន្ទាប់ពីមានកូន ២នាក់ ហើយថែមទាំងមានស្វាមីជួយជ្រោមជ្រែង និងផ្ដល់ភាពកក់ក្ដៅផងនោះ។

ជាក់ស្ដែង ថ្មីៗនេះ អ្នកានាង គឹម​ លីហ្សា បានដឹងដៃគ្រួសារទៅដើរកម្សាន្តនៅក្នុងខេត្តមណ្ឌគីរី ថែមទាំងមិនភ្លេចថតរូបជួបជុំគ្រួសារឡើយ ដោយតារាស្រីរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក មើលទៅនាងជាមួយស្វាមី និងកូន បានបង្ហាញនៅភាពសប្បាយរីករាយជាមួយគ្នាពេញទំហឹងតែម្ដង។ ដោយសកម្មភាពទាំងនោះ បង្ហាញឲ្យឃើញថា នាង និងគ្រួសារពិតជាមានសុភមង្គល ហើយទំនាក់ទំនងរបស់ពួកគេក៏កាន់តែស្និទ្ធស្នាលជាងមុនមុនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង គឹម លីហ្សា 
  អ្នកនាង គឹម លីហ្សា 
  អ្នកនាង គឹម លីហ្សា 
  អ្នកនាង គឹម លីហ្សា 
  អ្នកនាង គឹម លីហ្សា 
  អ្នកនាង គឹម លីហ្សា 
  អ្នកនាង គឹម លីហ្សា ជាមួយស្វាមី និងកូន
  អ្នកនាង គឹម លីហ្សា ជាមួយស្វាមី និងកូន
  អ្នកនាង គឹម លីហ្សា ជាមួយស្វាមី និងកូន
  អ្នកនាង គឹម លីហ្សា ជាមួយស្វាមី និងកូន
  អ្នកនាង គឹម លីហ្សា ជាមួយស្វាមី និងកូន
  អ្នកនាង គឹម លីហ្សា ជាមួយស្វាមី និងកូន
គឹម លីហ្សា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T