ចាប់ពីថ្ងៃទី០៥ ដល់ទី១១ ខែសីហា កម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន...ត្រូវប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ដ្រាក់ និងរលកសមុទ្រ

//s4.kh1.co/a6/a66783cb1647d8e6565f7f7ac1e0fe8c7575b167.jpg
សង្គម

 ០៤-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ...

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា​ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី១១ ខែសីហា​ខាងមុខនេះ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈការវិវត្ដ និងប្រែប្រួលជាបន្ដបន្ទាប់នៃស្ថានភាពអាកាសធាតុ គេសង្កេតឃើញថា ប្រទេសកម្ពុជាគឺទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងខ្យល់មូលសុងនិរតីខ្សោយ។ ហើយស្ថានភាពបែបនេះនឹងបណ្ដាលឲ្យ៖

១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖

    - សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

    - សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។

​​​​​​​​​​​​​      ភ្លៀងនឹងបន្ដធ្លាក់ក្នុងកម្រិតបរិមាណកើនឡើងពីតិចទៅច្រើនជាលំដាប់ ហើយទន្ទឹមនឹងវិសាលភាពរីករាយប៉ាយផងដែរ។

២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖

    - សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C

   - សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។

     នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅច្រើន។ 

៣. បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៖

  - សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C

  - សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។

    នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ។  ដោយឡែក ចាប់ពីថ្ងៃទី០៥ ដល់ទី០៦ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ខ្លាំងកើតឡើង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ដ្រាក់ និងរលកសមុទ្រដែលនៅបន្ដកើតមាន៕

សូមពិនិត្យសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T