សំណាងរហូត! ជីកបានត្បូងចំនួន២កាលពីខែមិថុនា ឥឡូវនេះបានរកឃើញត្បូងមួយទៀត ដែលមានតម្លៃរហូតដល់ទៅ…

//s4.kh1.co/fb/fb46f2008f1979b08c0f689a64759e31cd156c77.jpg
សង្គម

 ០៤-សីហា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អ្នករុករករ៉ែម្នាក់ បានក្លាយជាសេដ្ឋីក្នុងមួយពព្រិចភ្នែក បន្ទាប់ពីលោកជីកបានត្បូង Tanzanite ដ៏ធំៗ២ដុំ ដែលមានទម្ងន់សរុបចូលគ្នាចំនួន១៥គីឡូក្រាម

តង់សានី៖ កាលពីខែមិថុនាកន្លងទៅនេះ អ្នករុករករ៉ែម្នាក់ មានឈ្មោះថា សានីញូ ឡេហ្សឺ វ័យ៥២ឆ្នាំ បានក្លាយជាសេដ្ឋីក្នុងមួយពព្រិចភ្នែក បន្ទាប់ពីលោកជីកបានត្បូង Tanzanite ដ៏ធំៗ២ដុំ ដែលមានទម្ងន់សរុបចូលគ្នាចំនួន១៥គីឡូក្រាម។ ហើយការរកឃើញដ៏ធំបំផុតនោះ មិនធ្លាប់មាននៅក្នុងប្រទេសពីមុនឡើយ។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះដែរ ខាងក្រសួងរ៉ែប្រចាំប្រទេស បានប្រគល់ទឹកប្រាក់ជាមូលប្បទានប័ត្រ(សែក) ចំនួនប្រមាណ៣.៤លានដុល្លារអាមេរិកសម្រាប់ទិញយកត្បូង Tanzanite ពណ៌ស្វាយងងឹតទាំងពីរផងដែរ។

ហើយថ្មីៗនេះ លោក សានីញូ បានប្រទះឃើញត្បូង Tanzanite មួយទៀត ដែលមានទម្ងន់៦.៣គីឡូក្រាម និងលក់បានចំនួនទឹកប្រាក់ប្រមាណលានដុល្លារអាមេរិកឯណោះ។

យ៉ាងណាមិញ ក្រោយពីទទួលបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រួចមក លោក សានីញូ បានបញ្ជាក់ម្ដងទៀតកាលពីថ្ងៃចន្ទម្សិលមិញថា រូបលោកផ្ទាល់នឹងចំណាយប្រាក់មួយចំនួន ទៅសាងសង់សាលារៀន និងមណ្ឌលសុខភាពមួយនៅក្នុងសហគមន៍ដែលលោកកំពុងរស់នៅផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក សានីញូ និងត្បូងចំនួនពីរកាលពីខែមិថុនា
លោក សានីញូ និងត្បូងចំនួនពីរកាលពីខែមិថុនា
ត្បូងចំនួនពីរដែលរកឃើញនៅក្នុងខែមិថុនា
ត្បូងចំនួនពីរដែលរកឃើញនៅក្នុងខែមិថុនា
លោក សានីញូ និងទឹកប្រាក់ដែលលោកទទួលបានកាលពីខែមិថុនា
លោក សានីញូ និងទឹកប្រាក់ដែលលោកទទួលបានកាលពីខែមិថុនា
លោក សានីញូ និងត្បូងដែលទើបរកឃើញថ្មីៗនេះ
លោក សានីញូ និងត្បូងដែលទើបរកឃើញថ្មីៗនេះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T