យោងតាមគេហទំព័រ The Sun បានអោយដឹងថា មានស្ត្រីជនជាតិ អាមេរិកម្នាក់ មានសុដន់ម្ខាងតូច ម្ខាងធំ ដោយសារ វះកាត់ពង្រីកសុដន់។

អ្នកស្រី Debbie មកពី រដ្ឋ Los Angeles ដែលមកសុដន់តូចធំ បាននិយាយថា គាត់បានវះកាត់ពង្រីកសុដន់ កាលពី ១៥ឆ្នាំមុន នៅពេល ដែលគាត់ធ្វើការនៅក្នុង រោងចក្រ ផលិតសំភារៈប្រើប្រាស់យុវវ័យមួយកន្លែង។ គាត់ និយាយបន្តថា កាលនោះគាត់បាន វះកាត់ពង្រីកសុដន់ រហូតមានទំហំ J ។ ប៉ុន្តែថ្ងៃក្រោយពី វះកាត់ គាត់ចាប់ផ្តើម ចេញ ក្លិនអសោចពីក្នុងសុដន់ខាងស្តាំ។ ឃើញដូចនេះ គាត់បានទៅរកគ្រូពេទ្យ ដែលវះកាត់ពង្រីកសុដន់ របស់គាត់ ប៉ុន្តែមិនដឹងថា គ្រូពេទ្យនោះ ទៅទីណាទេ។

អ្នកស្រី Debbie និយាបន្តទៀតថា ក្រោយមក គាត់បានរកគ្រូពេទ្យម្នាក់ទៀតដើម្បីព្យាបាល ហើយ គ្រួពេទ្យនោះយល់ព្រមយក ក្លិនអសោច និង ស្បែកចេញ ពីសុដន់ខាងស្តាំតែប៉ុណ្ណោះ។ ដោយសារមូលហេតុនេះទើប បណ្តាលអោយគាត់ មានសុដន់ម្ខាងតូច ម្ខាងធំ រហូតមក។

គាត់បញ្ជាក់ថា បច្ចុប្បន្ន គាត់កំពុងស្វះស្វែងរក គ្រូពេទ្យ Vik Vijh ដែលជាអ្នកជំនាញខាងសម្បសម្នាក់។ គាត់យល់ថា មានសុដន់ធំៗ គឺជាភាពឆើតឆាយ ដែលគាត់ចង់បាន។ ប៉ុន្តែនៅពេលមើលឃើញ រូបរាងរបស់គាត់ បន្ទាប់ពីវះកាត់ បែរជាធ្វើអោយគាត់យល់ថា គាត់ហិនហោចអ្វីៗទាំងអស់។ គាត់ហាក់ដូចជាមនុស្សចម្លែកម្នាក់។ អ្នកស្រី Debbie បញ្ជាក់ថា គាត់មិនអាចស្វែងរកគ្រូពេទ្យ ណាដែលមានបំណាង ឬ អាចជួយ គាត់បានឡើយ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះស្ត្រីរូបនេះ?

 




ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]