សម្តីរបស់អតីតគ្រូបង្វឹកក្រុម Spur អាចជាតម្រុយនៃការកាន់តំណែងជាគ្រូបង្វឹកថ្មីនៅ Barcelona

//s6.kh1.co/8d/8d078a9f39ecd7c4f40430e4795bfe66b5248318.jpg
កីទ្បា

 ០៤-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

លោក Mauricio Pochttino អតីតអ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានកកាយរឿងចាស់ដែលគាត់ធ្លាប់បាននិយាយថាទោះបីជាយ៉ាងណាក៏គាត់មិនមកដឹកនាំក្រុម Barcelona ទេ។

លោក Mauricio Pochttino អតីតអ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានកកាយរឿងចាស់ដែលគាត់ធ្លាប់បាននិយាយថា ទោះបីជាយ៉ាងណាក៏គាត់មិនមកដឹកនាំក្រុម Barcelona ទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលលោកជាអ្នកចាត់ការក្លិប Espanyol នៅឆ្នាំ ២០១៨ គាត់បានបញ្ជាក់ថា គាត់សុខចិត្តធ្វើការនៅកសិដ្ឋាននៅអាហ្សង់ទីនជាជាងមកដឹកនាំក្រុម Barcelona

អតីតគ្រូបង្វឹកក្រុម Spurs លោក Mauricio Puchttino
អតីតគ្រូបង្វឹកក្រុម Spurs លោក Mauricio Puchttino

ដោយមិនមានការងារធ្វើចាប់តាំងពីត្រូវបានបណ្តេញចេញពីក្លិប Spurs កាលពីខែវិច្ឆិកាឆ្នាំទៅ គ្រូបង្វឹកវ័យ ៤៨ ឆ្នាំរូបនេះបានលើកឡើងថា គាត់បានប្រើពាក្យសម្តីខុស ហើយបានអះអាងថានៅក្នុងជីវិតអ្នកប្រាកដជាមិនដឹងថានឹងមានរឿងអ្វីកើតឡើងនោះទេ។

អតីតគ្រូបង្វឹកក្រុម Spurs លោក Mauricio Puchttino
អតីតគ្រូបង្វឹកក្រុម Spurs លោក Mauricio Puchttino

គាត់បានប្រាប់ El Pais ថា “កាលពីពេលនោះខ្ញុំរស់នៅទីក្រុងបាសេឡូណា ហើយខ្ញុំបានជួបប្រធានក្លឹប Barcelona លោក Bartomeu នៅក្នុងបារមួយ។ យើងបានសួរសុខទុក្ខគ្នា ព្រោះយើងនាំកូនៗទៅរៀននៅសាលាតែមួយ ហើយយើងបានជជែកគ្នា ៥ នាទីដែរ។

អតីតគ្រូបង្វឹកក្រុម Spurs លោក Mauricio Puchttino
អតីតគ្រូបង្វឹកក្រុម Spurs លោក Mauricio Puchttino

រឿងនេះបានធ្វើឱ្យមានពាក្យចចាមអារ៉ាមដែលអាចជាសញ្ញានៃការផ្លាស់ទៅទីនោះ ដោយសារតែមានក្រុមជាច្រើនទៀតក៏ចង់បានរូបលោកដែរ។ លោកនិយាយថា "នៅពេលគេសាកសួរខ្ញុំអំពីការទទួល យកតំណែងជាគ្រូបង្វឹកនៅបាសេឡូណា ខ្ញុំបានឆ្លើយថាខ្ញុំចង់ទៅណាស់។

អតីតគ្រូបង្វឹកក្រុម Spurs លោក Mauricio Puchttino
អតីតគ្រូបង្វឹកក្រុម Spurs លោក Mauricio Puchttino

លោកបន្តថា "ខ្ញុំមិនចង់បង្ហាញការមិនគោរពដល់ក្លិប Barcelona ទេ ហើយអ្នកអាចគិតផ្សេងពីអ្វីដែលខ្ញុំគិត។ ក្លិប Espanyol បានសាងកេរ្តិ៍ឈ្មោះឱ្យខ្ញុំ ប៉ុន្តែខ្ញុំមិនក្រអឺតក្រទមទេ ហើយខ្ញុំមិនចូលចិត្តបញ្ចេញទស្សនៈបែបនេះនោះទេ។ "ប្រហែលជាពេលនេះខ្ញុំនឹងមិនអាចទៅដឹកនាំនៅទីនោះទេ តែនៅក្នុងជីវិតអ្នកមិនដឹងថានឹងមានអ្វីនឹងអាចកើតឡើងទេ"៕

ប្រភពTribal Football

Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T