អីយ៉ាស! Arsenal ចូលប្រជែង Liverpool និង Man City ស្រវាយកខ្សែការពារកំពុងឡើងកូដនៅ La Liga ម្នាក់នេះ

//s4.kh1.co/01/01a0035638819e303b8f00354a794fadb03f1251.jpg
កីទ្បា

 ០៣-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Arsenal ចូលប្រជែង Liverpool និង Man City ស្រវាយកខ្សែការពារ ក្រុម Sevilla កីឡាករ Diego Carlos

អង់គ្លេស៖ ក្រុមកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា បានចូលប្រជែងជាមួយក្រុមហង្សក្រហម Liverpool និង មេឃខៀវ Manchester City តាមទិញខ្សែការពារក្រុម Sevilla កីឡាករ Diego Carlos

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះជា Arsenal ត្រូវបានគេមើលថា មានបញ្ហាហិរញ្ញវត្ថុ ពិបាកក្នុងការចាយវាយទិញកីឡាករ ប៉ុន្តែការពង្រឹងតំបន់ការពារគឺពិតជាចាំបាច់សម្រាប់អ្នកចាត់ការទូទៅលោក​ Mikel Arteta

  កីឡាករ Diego Carlos
  កីឡាករ Diego Carlos

ក្នុងនោះដែរ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បានសម្លឹងឃើញ កីឡាករ Carlos ជាគោលដៅនាំចូលរបស់លោក ដើម្បីមកដោះស្រាយចន្លោះខ្វះខាត ក្នុងតំបន់ការពារ ប៉ុន្តែតម្លៃទិញផ្ដាច់កុងត្រារបស់ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ ហាក់ធ្វើឲ្យ Arsenal រារែក។

  កីឡាករ Diego Carlos
  កីឡាករ Diego Carlos

ជាមួយគ្នានេះ យោងតាមការចុះផ្សាយរបស់កាសែត Telegraph ក្លិប Sevilla កំពុងត្រៀមបន្ធូរបន្ថយតម្លៃទិញផ្ដាច់កុងត្រាចំនួន ៦៨លានផោនរបស់ Carlos ប៉ុន្តែក្លិបនៅ La Liga មួយនេះ ក៏មិនទម្លាក់តម្លៃរហូតដល់ក្រោម ៥០លានផោននោះដែរ។

  កីឡាករ Diego Carlos
  កីឡាករ Diego Carlos

ប្រភពដដែលបានបន្ថែមទៀតថា Arsenal គ្រោងបញ្ចេញកីឡាករ មួយចំនួនដើម្បីប្រមូលលុយទិញ Carlos ក្នុងនោះ មានខ្សែបម្រើ Matteo Guendouzi និង Mesut Ozil ជាដើម។

Ozil និង Guendouzi
Ozil និង Guendouzi

គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះ Carlos បង្ហាញខ្លួនឲ្យ Sevilla បាន៣៥ប្រកួត ខណៈរូបគេក៏កំពុងស្ថិតនៅលើរ៉ាដារបស់ Liverpool និង Man City ផងដែរ៕

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T