ឆ្កែមួយក្បាលដែលកើតមកពីការបង្កាត់ពូជ មានលក្ខណៈខុសប្លែកគេពីឆ្កែដ៏ទៃ ដោយពេលដែលវាកើតមក ជើងរបស់វាទាំាង៤គ្មានក្រញ៉ាំឡើយ។

Naki’o ត្រូវបានរកឃើញក្នុងផ្ទះរបស់ Nebraska នៅក្នុងទឹកដក់បន្ទប់ក្រោមដី ដែលត្រូវបានគេបោះបង់ចោល។ នៅពេលដែលមានមនុស្សរកឃើញ Naki’o គេបានយកវាទៅឲ្យមណ្ឌលចិញ្ចឹមសង្គ្រោះសត្វ ហើយអ្នកធ្វើការនៅទីនោះ បានមើលថែវាយ៉ាងយកចិត្តទុកដាក់។ Naki’o មានលក្ខណៈខុសប្លែកពីឆ្កែដ៏ទៃទៀត ដោយវាមិនមានក្រញ៉ាំជើងនោះទេ ដែលជាហេតុមិនអាចឲ្យគេដើរទៅណាបាន ហេតុដូចនេះហើយមានសាស្រ្ដាចារ្យម្នាក់ បានបង្កើតនូវជើងសិប្បនិមិត្ត៤ ទៅពាក់ឲ្យ Naki’o ដើម្បីឲ្យវាអាចដើរបានដូចឆ្កែដ៏ទៃ។ នៅពេលដែលគេរកវាឃើញក្នុងផ្ទះក្រោមដីនោះ វាមានអាយុប្រហែល ៨សប្ដាហ៍ ប៉ុណ្ណោះ។

នៅពេលនេះ Naki’o អាចដើរបានជាមួយនឹងជើងសិប្បនិមិត្តនេះហើយ វាពិតជារៀនឆាប់ចេះណាស់ រយៈពេលមួយថ្ងៃគេអាចដើរ បានធម្មតាដូចជាជើងកំណើតអញ្ចឹង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ Naki’o? សូមទស្សនាវិដេអូខាងក្រោម៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]