សម្រស់ក្នុងវ័យ២២ឆ្នាំ Patricia កាន់តែលេចធ្លោណាស់ ស្អាតគ្រប់ជ្រុង

//s4.kh1.co/6b/6bfc7609b1cdb73a15e0e8e78fd0e5ff89bef350.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អ្នកណាដែលថាមិនស្គាល់តារាសម្ដែងស្រីជួរមុខ Patricia Good ដោយពេលនេះ នាងកាន់តែមានសម្រស់ស្រស់ស្អាត និងមានឈ្មោះល្បីល្បាញខ្លាំងជាងមុន។

ថៃ៖ Patricia Good ជាតារាសម្ដែងដ៏ល្បីមួយរូប ប្រចាំប្រទេសថៃ ដែលមានអ្នកស្គាល់ច្រើន មិនថា ក្នុងស្រុក ឬក្រៅស្រុកនោះទេ។ មិនតែប៉ុណ្ណោះ រាល់ខ្សែភាពយន្ត តារាស្រីរូបនេះ សម្ដែងម្ដងៗ មានអ្នកចូលទស្សនា និងទទួលបានការគាំទ្រច្រើនទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាសម្ដែងស្រី ពោរពេញដោយសមត្ថភាពមួយរូបនេះ តែងតែធ្វើឲ្យទស្សនិកជន និងហ្វេនៗជាច្រើនអ្នកកោតសរសើរនៅស្នាដៃក្នុងវិស័យសិល្បៈ តាមរយៈការសម្ដែងរឿង ជាពិសេសលើរូបសម្រស់នាងផ្ទាល់តែម្ដង  ដោយ Patricia ជាតារាស្រីកូនកាត់ អង់គ្លេសផងនោះ ទើបធ្វើឲ្យនាង មានមុខមាត់ស្រស់ស្អាតគួរឲ្យទាក់ទាញបែបនេះ។

ដោយឡែក ក្នុងឆ្នាំនេះផ្ទាល់ Patricia មានអាយុ ២២ឆ្នាំហើយ តែនាងអាចឈរជើងជា តារាល្បីជួរមុខបានទាំងវ័យក្មេងតែម្ដង ជាពិសេស តារាស្រីរូបនេះ ពីមួយឆ្នាំទៅមួយឆ្នាំ សម្រស់នាងហាក់ជា មិនផ្លាស់ប្ដូរទៅតាមវ័យទាល់តែសោះ នៅតែស្រស់ស្អាតផូរផង់ ហើយក្មេងដដែល។ ម្យ៉ាងវិញទៀត រាល់ពេលដែល តារាស្រីរូបនេះតុបតែងខ្លួនម្ដងៗ ឃើញថា នាងពិតជាលេចធ្លោគ្រប់ជ្រុង មិនថាស្ទាយ៍សាមញ្ញា ឬស៊ីវិល័យនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Patricia Good
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T