ប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិជាជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានគេរកឃើញស្លាប់នៅភូកេតប្រទេសថៃ

//s4.kh1.co/74/74c9c22242841fbdbcb1a24749716f491a644361.jpg
សង្គម

 ០៣-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រធានគ្រប់គ្រងទីផ្សារជនជាតិកូរ៉េខាងត្បូងអាយុ ៤០ ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅខាងក្នុងរថយក្នុងស្រុកមឿង ខេត្តភូកេត ប្រទេសថៃ

ថៃ៖ ប្រធានគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុនមួយក្នុងប្រទេសថៃដែលជាជនជាតិកូរ៉េខាងត្បូងអាយុ ៤០ ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅខាងក្នុងរថយន្ដភីកអាប់មួយគ្រឿងនៅក្នុងស្រុកមឿងខេត្តភូកេតដោយក្បាលរបស់គាត់ត្រូវបានរុំគ្របពីលើដោយថង់ប្លាស្ទិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកវរសេនីយ៍ទោ Narong Muangduang ប្រធានផ្នែកស៊ើបអង្កេតនៅឯប៉ុស្តិ៍នគរបាល Vichit បាននិយាយថា ប៉ូលីសបានរកឃើញរថយន្តភីកអាប់ពណ៌សដែលមានស្លាកលេខភូកេតនៅក្នុងចំណតរថយន្តក្រុមហ៊ុន Golden Triangle Been Co ក្នុងតំបន់ Vichit បន្ទាប់ពីមានការជូនដំណឹងនៅម៉ោងប្រហែល ១១ និង ៤០ នាទីព្រឹកថ្ងៃសុក្រ។

រថយន្តដែលប៉ូលិសបានរកឃើញសាកសព
រថយន្តដែលប៉ូលិសបានរកឃើញសាកសព

សាកសពបុរសជនជាតិកូរ៉េខាងត្បូងនេះត្រូវបានគេរកឃើញនៅលើកៅអីអ្នកបើកបរ។ គាត់បានពាក់អាវយឺតពណ៌ខ្មៅ និងខោខូវប៊យ ហើយក្បាលរបស់គាត់ត្រូវបានរុំគ្របដោយថង់ប្លាស្ទិចដែលជាមួយនឹងបង់ស្អិតដែលរុំជាប់នៅករបស់គាត់។

ប៉ូលីសបាននិយាយថា បំពង់មួយដែលភ្ជាប់ទៅនឹងធុងហ្គាសនៅខាងក្រោយរថយន្តភីកអាប់ត្រូវបានបញ្ចូលទៅក្នុងរថយន្តដែលមានចុងភ្ជាប់នឹងថង់ប្លាស្ទិច។ សំបុត្រជាភាសាកូរ៉េត្រូវបានរកឃើញនៅខាងក្នុងរថយន្ត។

មន្ត្រីនៅការិយាល័យកុងស៊ុលកូរ៉េខាងត្បូងនៅខេត្តភូកេតបានបកប្រែសំបុត្រនោះដែលជាការសុំទោសដល់គ្រួសារនិងមិត្តស្រីរបស់គាត់ចំពោះអ្វីដែលគាត់បានធ្វើ។ ក្នុងលិខិតបាននិយាយថាគាត់បានព្យាយាមអស់ពីសមត្ថភាព ប៉ុន្តែមិនបានជោគជ័យទេ ហើយគាត់ចង់សម្រាកនៅពេលនេះ។

ធុងហ្គាសដែលបានភ្ជាប់ដោយបំពង់ចូលទៅក្នុងថង់ផ្លាស្ទិកដែលបានរុំជាប់ក្បាលសាកសព
ធុងហ្គាសដែលបានភ្ជាប់ដោយបំពង់ចូលទៅក្នុងថង់ផ្លាស្ទិកដែលបានរុំជាប់ក្បាលសាកសព

ខ្សែវីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា បុរសនោះបានបើកចេញពីផ្ទះរបស់គាត់នៅក្នុងតំបន់ Vichit ទៅកាន់ក្រុមហ៊ុន Golden Triangle Been Co ដែលជាកន្លែងដែលគាត់ធ្វើការក្នុងឋានៈជាប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិនៅម៉ោងប្រហែល ៧ និង ៣៥ នាទីព្រឹកថ្ងៃសុក្រ។ បន្ទាប់ពីចតឡានរបស់ខ្លួនរួច គាត់បានចេញទៅជក់បារី។ ក្រោយមកគាត់បានត្រលប់មកខាងក្នុងវិញ ហើយក៏បានធ្វើអ្វីមួយនៅខាងក្នុងឡានប្រហែល ១៧ នាទី។

ប៉ូលីសបាននិយាយថា បុរសនេះប្រហែលជាមានបញ្ហាស្ត្រេសដោយសារតែកិច្ចការផ្ទាល់ខ្លួនឬការងារ។ សាកសពរបស់គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Vachira ដើម្បីធ្វើការពិនិត្យក្រោយមរណភាព៕

ធុងហ្គាសដែលបានភ្ជាប់ដោយបំពង់ចូលទៅក្នុងថង់ផ្លាស្ទិកដែលបានរុំជាប់ក្បាលសាកសព
ធុងហ្គាសដែលបានភ្ជាប់ដោយបំពង់ចូលទៅក្នុងថង់ផ្លាស្ទិកដែលបានរុំជាប់ក្បាលសាកសព

ប្រភព៖ Bangkok Post

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T