ស្ថានីយបូមទឹកកខ្វក់ក្រុងព្រះសីហនុចំនួន ៣កន្លែង សម្រេចការសាងសង់ប្រមាណ ៣០ភាករយហើយ

//s4.kh1.co/9a/9a2541a6fd93a23c2cd306379963a01231c97acb.jpg
Khmerhome

 ០៣-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

https://s4.kh1.co/__image/w=650,h=294,q=100/a1/a1127ac8bd1225a41283fb7d07f1652bdffb4980.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖  ក្រុមការងារក្រសួងដឹកជញ្ជូន ដែលដឹកនាំដោយ លោក កឹម បូរី អនុរដ្ឋលេខាធិការ បានចុះពិនិត្យការងារសាងសង់ស្ថានីយបូមទឹកកខ្វក់ក្រុងព្រះសីហនុ​ ចំនួន ៣កន្លែង កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដែលអនុវត្តដោយក្រុមហ៊ុន BUCG សម្រេចបានប្រប្រមាណ ៣០ភាគរយ​ហើយ។ បើតាមទំព័រហ្វេសប៊ុកក្រសួងដឹកជញ្ជូន។

ស្ថានីយបូមទឹកកខ្វក់ក្រុងព្រះសីហនុទាំង ៣ទីតាំង ចំណាយក្នុងគម្រោងទឹកប្រាក់ជាង១៤០លានដុល្លារ។ ជាការបញ្ជាក់ របស់ក្រសួងដឹកជញ្ជូន បន្តថា តាមការសិក្សាផែនការមេ គម្រោងនេះនឹងត្រូវអនុវត្តជា ៣ដំណាក់កាល គឺ ដំណាក់កាលទី១ ពីឆ្នាំ២០១៩-២០២១, ដំណាក់កាលទី២ ពីឆ្នាំ២០២១-២០២៣ និងដំណាក់កាលទី៣ ពីឆ្នាំ២០២៣-២០៣០។ ប៉ុន្តែ សម្រាប់ទុនវិនិយោគប៉ាន់ស្មានសម្រាប់ដំណាក់កាលទី១ មានតម្លៃប្រមាណ ១៤៣លានដុល្លារ។

https://s4.kh1.co/__image/w=650,h=294,q=100/de/de1398a1e652ef96cca4e6a028f5535e142bf90e.jpg

ក្រសួងដដែលបន្ថែមថា ក្រោយពីដឹកនាំចុះត្រួតពិនត្យរួចមក កឹម បូរី ក៏បានដឹកនាំអង្គប្រជុំដើម្បីពិភាក្សា ដោះស្រាយបញ្ហាប្រឈមនានាទាក់ទងទៅនឹងការសាងសង់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ឆ្លើយតបទៅនឹងស្តង់ដារ គំនូសប្លង់បច្ចេកទេស និងតារាងពេលវេលាគម្រោងដែលបានកំណត់។

https://s4.kh1.co/__image/w=650,h=487,q=100/06/0609ab04a6876e019fce58f92fcb6925fc1935f2.jpg

បន្ទាប់ប្រជុំហើយ ក្រុមការងារក៏បានបន្តដំណើរទៅពិនិត្យទីតាំងសំរាប់សាងសង់ទីលានចាក់សម្រាម (Landfills) ដែលកំពុងរៀបចំដំណើរការ ស្ថិតនៅក្នុងនៅក្រុងព្រះសីហនុនេះផងដែរ។ ជាការបន្ថែមទៀត របស់ក្រសួងដឹកជញ្ជូន៕

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T