មិនមែនក្រទេណា! គ្រាន់តែសម្បក Caseទូរស័ព្ទ ទ្រី ដាណា ដាំពេជ្រ ថ្លៃរហូតដល់....

//s4.kh1.co/af/af6ac9545c61665bd2083516a5fad549b4612f19.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ហ្វេនបើកភ្នែកធំៗក្រោយបានដឹងតម្លៃ សម្បកទូរស័ព្ទ ទ្រី ដាណា ដាំពេជ្រ តម្លៃថ្លៃខ្លាំងសឹងមិនគួរឲ្យជឿនោះទេ។

ភ្នំពេញ៖ អ្នកណាដែលថាមិនស្គាល់នោះ អ្នកលក់អនឡាញចិត្តធម៌ ទ្រី​ ដាណា មិនត្រឹមតែមានទ្រព្យស្តុកស្តុមនោះទេ តែនាងក៏មានចិត្តបុណ្យតែងតែជួយដល់អ្នកក្រីក្រលំបាកជាច្រើន ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួនពិតជាពេញចិត្តយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះបើងាកមកនិយាយពីជីវិតនាង ពិតជាមិនធម្មតា​ព្រោះមើលទៅពិតជាហាយសូរលំដាប់តែម្តង ដោយគ្រឿងពេជ្រពាក់លើខ្លួន ចូលកម្មវិធីម្តងៗរាប់ម៉ឺនដុល្លារតែម្តង។ លើសនេះកាលពីពេលកន្លងទៅនេះនាងទើបតែSurprise ឡានថ្មីឲ្យកូនស្រី រាប់ម៉ឺនដុល្លារ ហ្វេនភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

ពេលនេះដែរ នាងបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមបើកភ្នែកធំៗ ក្រោយបានបង្ហាញជាមួយនឹង សម្បកទូរស័ព្ទដាំពេជ្រ ដែលមានតម្លៃសឹងតែនឹកស្មានមិនដល់ ជាមួយនឹងក្បាច់រចនាយ៉ាងប្លែកតែម្តង រហូតដល់៧០ម៉ឺនដុល្លារជាងឯណោះ ដែលតម្លៃនេះគឺចេញពីមាត់នាង បានប្រកាសប្រាប់ហ្វេនៗ ឲ្យបានដឹង។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម សឹងតែមិនជឿនោះទេ ព្រោះនាងហ៊ានចំណាយលុយដាំសុទ្ធតែពេជ្រ នៅលើសំបកទូរស័ព្ទរហូតគិតជាលុយអស់ច្រើនបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

 ទ្រី​ ដាណា 
 ទ្រី​ ដាណា 
 ទ្រី​ ដាណា 
 ទ្រី​ ដាណា 
 ទ្រី​ ដាណា 
 ទ្រី​ ដាណា 
ស្រោម ទូរស័ព្ទ៧០ម៉ឺន ទ្រី​ ដាណា 
ស្រោម ទូរស័ព្ទ៧០ម៉ឺន ទ្រី​ ដាណា 
ស្រោម ទូរស័ព្ទ៧០ម៉ឺន ទ្រី​ ដាណា 
ស្រោម ទូរស័ព្ទ៧០ម៉ឺន ទ្រី​ ដាណា 
ស្រោម ទូរស័ព្ទ៧០ម៉ឺន ទ្រី​ ដាណា
ស្រោម ទូរស័ព្ទ៧០ម៉ឺន ទ្រី​ ដាណា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T