ជិតសម្រាលកូន Bitoey និងស្វាមី លេងឲ្យខុសគេ ថតរូបមើលហើយញាក់សាច់

//s4.kh1.co/47/47e49111f61a59c55d166259d57eb48c93e1c4e7.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មានផ្ទៃពោះ ជិតសម្រាលកូនទៅហើយ តែតារាចម្រៀងស្រី Bitoey និង ស្វាមី ស្វីតមិនធម្មតា ដោយបានបង្ហាញខ្លួនជាមួយគ្នា ក្នុងឈុតប៊ីគីនី បញ្ចេញក្បាលពោះយ៉ាងច្បាស់ៗ ថែមទាំងមានកាយវិការឱបគ្នា ឲ្យហ្វេនៗរំភើបជំនួស

ថៃ៖​ គឺជាគូស្វាមីភរិយាមួយ ដែលពោរពេញដោយសុភមង្គល រវាងតារាចម្រៀងស្រី Bitoey R Siam និងស្វាមីនាង លោក Dj Man ដែលកំពុងតែត្រៀមខ្លួនធ្វើជា​ ឪពុកម្តាយដ៏ល្អ ខណៈពេលដែល Bitoey ពរពោះ ជិតសម្រាលកូន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ​ ទោះជាមានផ្ទៃពោះជិតគ្រប់ខែក្ដី តែតារាស្រីរូបនេះ នៅតែមានការលេងខ្លួន មិនចាញ់ពីមុនឡើយ ជាពិសេស កាន់តែមានភាពស៊ិចស៊ីខ្លាំងជាងមុនថែមទៀត ដោយកាលពីថ្មីៗនេះនាងក៏បានបង្ហាញខ្លួន ជាមួយនឹងស្វាមីរបស់នាង ក្នុងឈុតប៊ីគីនី បើកបង្ហាញឲ្យឃើញយ៉ាងច្បាស់ៗ ពីផ្ទៃពោះរបស់នាង ដែលមានរយៈពេលជាង ៣៧ សប្ដាហ៍ទៅហើយ។ 

លើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យហ្វេនៗកាន់តែរំជើបរំជួលនោះគឺ តាមរយៈរូបភាពដែលបានបង្ហោះនេះ នាងនិងស្វាមី ក៏បានបង្ហាញកាយវិការ ឱបគ្នា យ៉ាងស្អិតរមួត ជាច្រើនកន្លែង ទាំងលើគ្រែ លើសាឡុង រហូតមកដល់ អាងទឹក ថែមទៀតផង ហើយនេះក៏ជាភាពរីករាយមួយ ដែលអ្នកទាំងពីរកំពុងតែត្រៀមទទួលសមាជិកថ្មីរបស់ខ្លួន នៅពេលខាងមុខនេះ ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Bitoey  និង ស្វាមី 
Bitoey និង ស្វាមី 
Bitoey  និង ស្វាមី 
Bitoey  និង ស្វាមី 
Bitoey ក្នុងឈុតប៊ីគីនី
Bitoey ក្នុងឈុតប៊ីគីនី
Bitoey ក្នុងឈុតប៊ីគីនី
Bitoey ក្នុងឈុតប៊ីគីនី
Bitoey ក្នុងឈុតប៊ីគីនី បង្ហាញកាយវិការស្វីតៗជាមួយនឹងស្វាមី 

Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T