យោងតាមប្រភពព័ត៌មាន ឆាយណាស្មេគ របស់ប្រទេសចិន បានឲ្យដឹងថា កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣ កន្លងទៅនេះ បុរសអ្នកមានម្នាក់ បានកាប់ប្រពន្ធវ័យក្មេងរបស់ខ្លួន ប្រហែល ៣០កាំបិត រហូតធ្វើឲ្យនាងស្លាប់បាត់បង់ជីវិតតែម្តង។

ហេតុការណ៏នេះដែរ បានកើតឡើងនៅក្នុងទីក្រុង ណានជីង ប្រទេសចិន ហើយបុរសជាប្តី មានឈ្មោះថា Ji Xingpeng មានអាយុប្រហែល ៣០ឆ្នាំ ត្រូវបានគេស្គាល់ថា ជាសមាជិកនៃក្រុម “Nanjing FSC Super Car Club” គឺជាកូនអ្នកមាន និងមានផ្ទះវីឡាជាច្រើនខ្នង ហើយគាត់តែងតែចំណាយប្រាក់ ចំនួន ១០០,០០០យ័ន (១៦២២០.៦០ ដុល្លារអាមេរិក) ក្នុងមួយខែ លើការលេងហ្គេម រីឯនារីជាប្រពន្ធ មានឈ្មោះថា Qi Kexin មានអាយុប្រហែល ២០ឆ្នាំជាងតែប៉ុណ្ណោះ។

ប្រភពដដែរ បានបន្តទៀតថា បុរសជាប្តីបានត្រលប់មកផ្ទះទាំងស្រវឹង ហើយបានខឹងនឹងប្រពន្ធរបស់ខ្លួន និងបានកាប់នាងជាច្រើនកាំបិត។ នៅពេលដែលសមាជិក ដែលរស់នៅជាមួយ បានឃើញនារីជាប្រពន្ធ ដេកនៅក្នុងថ្លុកឈាម ក៏បានបញ្ចូននាងទៅមន្ទីរពេទ្យ ប៉ុន្តែនាងបានស្លាប់នៅមន្ទីរពេទ្យ ដោយសារតែរងរបួសធ្ងន់ធ្ងរពេក។ គ្រូពេទ្យម្នាក់ដែលនៅមន្ទីរពេទ្យនោះ បាននិយាយថា នាងត្រូវបានកាប់ប្រហែលជា ៣០ ទៅ ៤០កាំបិតឯណោះ នៅលើខ្លួនប្រាណនាង។

សូមបញ្ជាក់ផងដែរថា ប្តីប្រពន្ធមួយគូនេះ មានកូនស្រីម្នាក់ ដែលទើបតែមានអាយុ ៤ខែតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ ម្តាយរបស់ក្មេងនោះ បានស្លាប់បាត់ទៅហើយ។



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]