ក្រុមហ៊ុនយក្ស Microsoft របស់អាមេរិក ចង់ចរចាទិញយកតិកតុកពីចិន ដើម្បីជួយសង្គ្រោះកម្មវិធីមួយនេះ

//s6.kh1.co/e2/e2611d0b1115710712e9c87723e68106915f4b27.jpg
បច្ចេកវិទ្យា

 ០៣-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនកំពុងទិញសេវាកម្មតិកតុក នៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ហើយនឹងដំណើរការកម្មវិធីនៅលើទីផ្សារប្រទេសទាំងនេះ។

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft បានបញ្ជាក់ថា ខ្លួនកំពុងបន្តពិភាក្សាដើម្បីទិញយកកម្មវិធីចែករំលែកវីដេអូតិកតុក ដែលគ្រប់គ្រោងដោយប្រទេសចិន។ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះបាននិយាយថា លោក Satya Nadella ប្រធានក្រុមហ៊ុន Microsoft បានធ្វើការសន្ទនាជាមួយប្រធានាធិបតី ដូណាល់ ត្រាំ អំពីការទិញយកកម្មវិធីនេះ កាលពីថ្ងៃអាទិត្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រធានាធិបតី ដូណាល់ ត្រាំ និងលោក Satya Nadella
ប្រធានាធិបតី ដូណាល់ ត្រាំ និងលោក Satya Nadella

ក្រុមហ៊ុនបានបន្ថែមទៀតថា ការពិនិត្យសុវត្ថិភាពពេញលេញនៃកម្មវិធី នឹងត្រូវធ្វើឡើង។ ក្រុមហ៊ុន Microsoft បានប្រាប់ឲ្យដឹងនៅក្នុងប្លុក (blog) មួយថា ក្រុមហ៊ុនក៏នឹងត្រូវផ្ដល់ឲ្យរដ្ឋាភិបាល នូវបញ្ជីផលប្រយោជន៍សេដ្ឋកិច្ចពេញលេញ ដល់ប្រទេសនេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះសង្ឃឹមថា នឹងបញ្ចប់ការពិភាក្សាជាមួយក្រុមហ៊ុនមេតិកតុក គឺ ByteDance ត្រឹមថ្ងៃទី១៥ ខែកញ្ញា។

ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួនកំពុងទិញសេវាកម្មតិកតុក នៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងនូវែលសេឡង់ ហើយនឹងដំណើរការកម្មវិធីនៅលើទីផ្សារប្រទេសទាំងនេះ។ ក្រុមហ៊ុន Microsoft បានសង្កត់ធ្ងន់ថា ខ្លួននឹងធានាថា រាល់ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់អាមេរិករបស់តិកតុក ត្រូវបានបញ្ជូននិងបន្តស្ថិតនៅសហរដ្ឋអាមេរិកដដែល។

កម្មវិធីតិកតុកដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ចិន
កម្មវិធីតិកតុកដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ចិន

លើសពីនេះទៅទៀត វានឹងធានាថារាល់ទិន្នន័យណាមួយដែលត្រូវបានរក្សាទុក ឬបម្រុងទុកនៅខាងក្រៅប្រទេស នឹងត្រូវបានលុបចេញពីម៉ាស៊ីនមេ បន្ទាប់ពីវាត្រូវបានផ្ទេរទៅមជ្ឈមណ្ឌលទិន្នន័យរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានបន្ថែមថា ការពិភាក្សានាពេលបច្ចុប្បន្ន ដើម្បីទិញតិកតុក ស្ថិតនៅក្នុងដំណាក់កាលបឋមនៅឡើយ ហើយដូច្នេះគ្មានការធានាណាមួយថា ការទិញនឹងបន្តទៅមុខទេ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T