កាន់តែច្រើន! ត្រឹមរយៈពេល២៤ម៉ោងសោះ ឥណ្ឌារក​ឃើញអ្នក​ឆ្លងកូវីដ១៩ជាង៥ម៉ឺននាក់​ និងអ្នកស្លាប់ជិត១ពាន់នាក់

//s4.kh1.co/4e/4e2badc92a34f9cde6294b2162be3aa5e6f30fbc.png
សង្គម

 ០៣-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ ១,៨លាននាក់ ក្រោយរកឃើញអ្នកឆ្លងថ្មី ជាង ៥ម៉ឺននាក់

ញូដេលី៖ យោងតាមទិន្នន័យ​របស់ក្រសួងសុខាភិបាល​ឥណ្ឌាបានបង្ហាញ​ថា នៅថ្ងៃច័ន្ទ ទី ខែសីហានេះ ​ប្រទេសឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី​ ចំនួន ៥២,៩៧២នាក់ និងអ្នកស្លាប់ ៧៧១នាក់ ដែលធ្វើឱ្យតួលេខអ្នកឆ្លងសរុបឡើងដល់ ១,៨០៥,៨៣៨នាក់ ខណៈអ្នកស្លាប់កើនឡើងរហូតដល់ ៣៨,១៣៥នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុគ្គលិកសុខាភិបាលម្នាក់ កំពុងវាស់កំដៅសីតុណ្ហភាពអ្នកដំណើរ​នៅស្ថានីយ៍រថភ្លើង​
បុគ្គលិកសុខាភិបាលម្នាក់ កំពុងវាស់កំដៅសីតុណ្ហភាពអ្នកដំណើរ​នៅស្ថានីយ៍រថភ្លើង​

បច្ចុប្បន្ន​​ ប្រទេស​ឥណ្ឌា​បានឡើងមកដល់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោមប្រទេសដែលរងគ្រោះដោយជំងឺកូវីដ១៩ ខ្លាំងបំផុតនៅលើពិភពលោក ​ដូចជា សហរដ្ឋអាមេរិក និងប្រេស៊ីល។ ហើយដោយសារ​តែកង្វះខាតការធ្វើតេស្ត ការ​គោរពតាមវិធានការរក្សាគម្លាតពីសង្គម ក៏ដូចជាប្រព័ន្ធសុខាភិបាលនៅទន់ខ្សោយ ​​ទើបបណ្តាលឱ្យអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ១៩ នៅ​​ឥណ្ឌា ​បន្តកើនឡើងជាលំដាប់។

មន្ទីរពេទ្យព្យាបាល សម្រាប់អ្នកឆ្លងជំងឹកូវីដ១៩
មន្ទីរពេទ្យព្យាបាល សម្រាប់អ្នកឆ្លងជំងឹកូវីដ១៩

គួរ​ឱ្យដឹងដែរថា ​រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌាមានអ្នកជាសះស្បើយ ១,១៨៨,៣៨៩នាក់ និងអ្នកកំពុងសម្រាកព្យាបាល ៥៧៩,២៧៣នាក់។ ហើយបើទោះបីករណីឆ្លងជំងឺដ៏កាចសាហាវ​នេះ នៅតែបន្តកើនឡើងយ៉ាងណា​ក៏ដោយ ក៏រដ្ឋាភិបាល​​​​ឥណ្ឌា ត្រូវសម្រេចប្រកាសបន្ធូរបន្ថយ​វិធានការបិទទ្វារប្រទេស​​ ដើម្បីកាត់បន្ថយផលប៉ះពាល់ដ៏ធំធេងទៅលើសេដ្ឋកិច្ច និងប្រជាជនក្រីក្រ៕

ឥណ្ឌាបង្កើនការធ្វើតេស្ត ខណៈករណីឆ្លងនៅតែបន្តកើនឡើង
ឥណ្ឌាបង្កើនការធ្វើតេស្ត ខណៈករណីឆ្លងនៅតែបន្តកើនឡើង
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T