កូន២ហើយ តែតួ «ក្មេងស្រីវ័យ២៥ឆ្នាំ» នី មុល្លីកា លេងខ្លួនឡើងឃ្យូត

//s6.kh1.co/b5/b5d9569405c69eef0c6a4b8a49626bf079385d2f.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អតីតតារាសម្ដែងស្រីពោរពេញដោយសមត្ថភាពសម្ដែង អ្នកនាង នី មុល្លីកា ពេលនេះ កំពុងកសាងជីវិតគ្រួសារនៅលើទឹកដីអាមេរិកយ៉ាងមានសុភមង្គល។

អាមេរិក៖ អ្នកនាង នី មុល្លីកា ជាអតីតតារាសម្ដែងស្រីម្នាក់ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើសមត្ថភាព និងទេពកោសល្យផ្នែកសម្ដែង ដោយរាល់ភាពយន្ត តារាស្រីរូបនេះបានសម្ដែង សុទ្ធសឹងតែល្បី និងទទួលបានការគាំទ្រច្រើន តែពេលនេះ តារាស្រីរូបនេះ បានឃ្លាតឆ្ងាយពីសិល្បៈ ទៅរស់នៅលើទឹកដីអាមេរិក ដើម្បីកសាងជីវិតគ្រួសារផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយរៀបការកសាងជីវិតគ្រួសាររួចមក ពេលនេះ អ្នកនាង នី មុល្លីកា ក៏មានកូនប្រុសស្រី ២នាក់ សុទ្ធតែមានមុខមាត់ឃ្យូត និងគួរឲ្យក្នាញ់។ មិនតែប៉ុណ្ណោះ បើងាកទៅមើលពីជីវិតឯកជននាពេលបច្ចុប្បន្នរបស់ អតីតតារាស្រីរូបនេះវិញ ឃើញថា នាងកាន់តែមានជីវិតហ៊ឺហារជាងមុន ហើយរស់នៅយ៉ាងមានសេចក្ដីសុខ ដែលមានស្វាមីចេះយល់ចិត្ត ផ្ដល់ភាពកក់ក្ដៅ ហើយតែងតែផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់នាង និងកូនៗ។ ម្យ៉ាងវិញទៀត បើទោះបី តារាស្រីរូបនេះ បានឃ្លាតឆ្ងាយពីវិថីសិល្បៈអស់ជាច្រើនឆ្នាំ តែនាងនៅតែមានវត្តន៍មានក្នុងដួងចិត្តអ្នកគាំទ្រជានិច្ច។ 

ជាក់ស្ដែង បើក្រឡេកទៅមើលលើរូបសម្ផស្សអ្នកនាង នី មុល្លីកា នាពេលនេះវិញ ឃើញថា តារាស្រីរូបនេះ នៅតែក្មេងជាងវ័យ ស្រស់ឆើតឆាយដដែល បើទោះបីមានវ័យកាន់តែជ្រែ ហើយថែមទាំងមានកូន ២នាក់រួចក៏ដោយ ក៏នាងនៅតែស្រស់ស្អាតមិនចាញ់ក្មេងៗជំនាន់ក្រោយប៉ុន្មានឡើយ។

ក្នុងនោះដែរ មុននេះបន្តិច នាងបានបង្ហោះរូបជាមួយកូនស្រីយ៉ាងស្និទ្ធិស្នាល ដោយរូបភាពថ្មីរបស់តារាស្រីរូបនេះ នាងបានតុបតែខ្លួនជាមួយស្ទាយ៍ឃ្យូតៗ មើលទៅពិតជាស្រស់សោភាគួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្ដង ជាពិសេស នាងបានបង្ហាញស្នាមញញឹម និងសកម្មភាពយ៉ាងសប្បាយរីករាយជាមួយកូនស្រី៕

សូមទស្សនារូបភាពខាងក្រោម៖ 

   អ្នកនាង នី មុល្លីកា
   អ្នកនាង នី មុល្លីកា
  អ្នកនាង នី មុល្លីកា
  អ្នកនាង នី មុល្លីកា
  អ្នកនាង នី មុល្លីកា
  អ្នកនាង នី មុល្លីកា
  អ្នកនាង នី មុល្លីកា
  អ្នកនាង នី មុល្លីកា
  អ្នកនាង នី មុល្លីកា និងកូនស្រី
  អ្នកនាង នី មុល្លីកា និងកូនស្រី
  អ្នកនាង នី មុល្លីកា និងកូនស្រី
  អ្នកនាង នី មុល្លីកា និងកូនស្រី
  អ្នកនាង នី មុល្លីកា និងកូនស្រី
  អ្នកនាង នី មុល្លីកា និងកូនស្រី
 អ្នកនាង នី មុល្លីកា
 អ្នកនាង នី មុល្លីកា
នី មុល្លីកា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T