អាទិត្យ​មុន​បាន​ទៅ​ណា​ខ្លះ? ចំណែក​តារា​ថៃ​ទាំង ១០រូប​នេះ ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​​ទៅ​កន្លែង​ស្រស់​ស្រាយ​ទាំង​នេះ​​

//s4.kh1.co/a6/a6f2c998b30cca11635869aeeb12b7704c78b057.gif
នារី

 ០៣-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាថៃទាំង ១0រូបដែលមានដំណើរកម្សាន្តក្នុងអាទិត្យនេះ

ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាថៃល្បីៗជាច្រើនរូបបាននាំគ្នាដើរលេងកម្សាន្តលំហែកាយនៅកន្លែងខុសៗ​យ៉ាង​សប្បាយ​រីករាយ ថែមទាំងបានបង្ហោះរូបជាច្រើនពីដំណើរកម្សាន្តនោះនៅលើបណ្តាញសង្គមផងដែរ។ ចង់ដឹងអត់ថា តើតារាទាំង ១០រូបនោះមានអ្នកណាខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Mark Prin និង Kimberley

កាលពី ៣-៤ថ្ងៃមុននេះ គូស្នេហ៍ដ៏ផ្អែមល្ហែមលោក Mark Prin និងកញ្ញា Kimberley បានដឹកដៃគ្នាដើរលេងលើភ្នំ​យ៉ាងរ៉ូមែនទិក ព្រមទាំងបង្ហោះរូបភាពជាច្រើនបង្អួតភ្នែកអ្នកគាំទ្រទៀតផង។

Mark Prin និង Kimberley
Mark Prin និង Kimberley

២. Bella Ranee

តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពកញ្ញា Bella វិញក៏ទៅដើរលេងនៅឯកោះ Krabi ហើយក៏ហួសទៅលេងដល់​កោះ​ Phi Phi ដែលជាកោះមួយមានទេសភាពស្រស់ស្អាតគួរឲ្យគយគន់។

Bella Ranee
Bella Ranee

៣. Mewnittha

រីឯ តារាសម្តែងមានសម្រស់ស្អាតកញ្ញា Mewn វិញក៏បានទៅលេងរីហ្ស៊តមួយនៅមាត់សមុទ្រឈ្មោះថា Chiva-Som International កាលពី ៣ថ្ងៃមុន។

Mewnittha
Mewnittha

៤. Nychaa

សម្រាប់តារាសម្តែងស្រី Nychaa វិញ កាលពី ៣ថ្ងៃមុន នាងជាមួយនិងមិត្តភក្តិក៏បានទៅលេងនៅឯឆ្នេរសមុទ្រមួយ​កន្លែង ដែលមានទេសភាពស្រស់ស្រាយខ្លាំងមែនទែន អមដោយព្រៃប្រឹក្សាជុំវិញតែម្តង។

Nychaa
Nychaa

៥. Momnochanok

ដោយឡែកកញ្ញា Momnochanok ក៏បានទៅលំហែកាយនៅឯសមុទ្រ Hua Hin ។ មិនតែប៉ុណ្ណោះ ថែមទាំងបាន​បបួល​មិត្តភក្តិស្និទ្ធស្នាលស្រីៗដែលជាតារាសម្តែងល្បីៗមានដូចជា កញ្ញា Buanalinthip, Padpudd, Jpreem និង Tussaneeya

Momnochanok Buanalinthip, Padpudd, Jpreem និង Tussaneeya
Momnochanok Buanalinthip, Padpudd, Jpreem និង Tussaneeya
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T