សៀមរាប ៖ បុរសវ័យចំណាស់ ជនជាតិកាណាម្នាក់ ត្រូវបាននគរបាល ចាប់ខ្លួន កសាងសំណុំ រឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួងលោម ក្មេងស្រី អាយុ ១៤ ឆ្នាំម្នាក់ យករួមភេទ ជាថ្នូរនឹងប្រាក់កាស ។

ការចាប់ខ្លួននេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ នៅបន្ទប់៣២៩ នៃផ្ទះសំណាក់ ហ៊ីល តុនអង្គរ ក្រុមទី១៨ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ បុរសចំណាស់រូបនេះមានឈ្មោះ វីចៃ អ៊ីនដ្រា ឌី កូមារ  (Vigai Indra D.Komar) អាយុ ៧០ ឆ្នាំ ។

លោកវរសេនីយត្រី ជា ហេង នាយរង ការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពី មាន ការសង្ស័យ កម្លាំងរបស់លោកបានធ្វើការ តាមដានបុរស ជនជាតិ កាណាដាខាងលើ ។ លុះដល់យប់កើតហេតុ គេបានឃើញបុរសរូបនេះ បាននាំក្មេងស្រីអាយុ ១៤ ឆ្នាំ ម្នាក់ឡើង ទៅផ្ទះសំណាក់ ហ៊ីលតុនអង្គរ បន្ទប់លេខ ៣២៩ ដែលជាបន្ទប់ជនសង្ស័យជួលស្នាក់នៅ។ លោកបន្តថា បន្ទាប់ ពីមានការសង្ស័យ នគរបាលបានសុំបញ្ជា ពីតំណាងអយ្យការ ដើម្បីធ្វើការបង្រ្កាបករណីនេះ ។

លោកបានបន្តថា នៅពេលកម្លាំងទៅដល់គោះទ្វារ ឲ្យជនសង្ស័យបើកទ្វារ អស់ពេលជិត មួយម៉ោង ទើបជន សង្ស័យព្រមបើកទ្វារ ។ ក្នុងខណៈ ដែលទ្វាររបើក ក្មេងស្រីរងគ្រោះបានរត់ទៅពួន នៅក្នុងបន្ទប់ទឹក ទាំងកាយ អាក្រាត រីឯជនសង្ស័យនៅដេកលើគ្រែ ។

បន្ទាប់ពីធ្វើការឃាត់ខ្លួន នគរបាលបានឆែកឆេរ រកឃើញវីស៊ីឌី អាសអាភាសមួយចំនួន ក្បាល សម្រាប់វីស៊ីឌី១ ថ្នាំវីយ៉ាក្រា (ថ្នាំជំនួយអារម្មណ៍ ផ្លូវភេទ) ព្រមទាំងវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនទៀតផងដែរ។ នគរបាល បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជននេះ ត្រូវនគរបាល កសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដោយចោទ ប្រកាន់ ពីបទ ទិញពេស្យាចារកុមារ ៕











ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]