ការនាំចេញផលិតផលកសិកម្ម ទៅទីផ្សារបរទេស ៧ខែឆ្នាំ២០២០ សរុបចំនួន ២ ៦៨៩ ៦៨៥,០៥តោន

//s4.kh1.co/9e/9e5238c25483e519178b3e84a3f4d75a9b7945f7.jpg
Khmerhome

 ០៣-សីហា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

https://s6.kh1.co/__image/w=650,h=366,q=100/5a/5aa7c391ed113f82d035d50050fa7596a5a9e440.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ រយៈពេល ៧ខែឆ្នាំ២០២០ ការនាំចេញផលិតផលកសិកម្ម សរុបចំនួន ២ ៦៨៩ ៦៨៥,០៥តោន ក្នុងនោះមានដូចជា អង្ករ, ចំណិតដំឡូងមីក្រៀម, ដំឡូងមីស្រស់, ម្សៅដំឡូងមី, កាកសំណល់ដំឡូងមី, គ្រាប់ស្វាយចន្ទី, គ្រាប់ពោត, ក្រាប់សណ្ដែកបាយ, ចេកស្រស់, ផ្លែក្រួចថ្លុង, ផ្លែស្វាយ, ដំណាំស្វាយ, ដូងប្រេង, ម្រេច, ថ្នាំជក់, បន្លែ, ដំឡូងជ្វា, ម្ទេសស្រស់, ម្ទេសក្រៀម និងផលិតផលផ្សេងៗ។ បើតាមរបាយការណ៍ក្រសួងកសិកម្ម។

របាយការណ៍បន្តឱ្យដឹងថា អង្កចំនួន ៤២៦ ០៧៣,០៧តោន នាំទៅ៤គោលដៅ ដូចជា ប្រទេសចិន ១៥៥៣២៧តោន៣៦,៤៦%, អឺរ៉ុប ១៤៤២៤៧តោន ៣៣,៨៥%, ប្រទេសអាស៊ាន ៥៧ ០៦៤តោន ១៣,៣៩% និងទិសដៅដដៃទៀត ៦៩៤៣៥តោន១៦,៣០%។

https://s4.kh1.co/__image/w=639,h=639,q=100/01/013b1e6926e11feaa743681ef55efb4c0c98a7ae.jpg

ចំណិតដំឡូងមីក្រៀមចំនួន ១ ០៩៧ ៩២០តោន និងដំឡូងមីស្រស់ចំនួន ៤៣៣ ៨០០តោន នាំទៅ ថៃ-វៀតណាម, ម្សៅដំឡូងមីចំនួន ១៥ ០៨២,១៩តោន នាំទៅ ឥណ្ឌា-ចិន-ប៊ែលហ្ស៊ីក-អ៊ីតាលី-ហូឡង់-ប៉ាគីស្ថាន ​និងឆែក, កាកសំណល់ដំឡូងមីចំនួន ៧ ៦៨១,៥០តោន នាំទៅចិន, គ្រាប់ស្វាយចន្ទីចំនួន ១៩៤ ៥២៧,៣៤តោន នាំទៅ វៀតណាម-ជប៉ុន-រុស្ស៊ី-ចិន-ហុងកុង-ថៃ-បារាំង និងកូរ៉េ, គ្រាប់ពោតចំនួន ១៤៤ ៧២១,៤៤តោន នាំទៅ ថៃ-កូរ៉េ និងតៃវ៉ាន់, គ្រាប់សណ្ដែកបាយចំនួន ៣ ២៧៩,៦៥តោន នាំទៅ តៃវ៉ាន់-វៀតណាម។

https://s6.kh1.co/__image/w=650,h=433,q=100/5b/5bcb408d6bfb7917f7e07adef89984b17ec1e57e.jpg

ចេកស្រស់ចំនួន ១៦៧ ៧៥៤,៤៩តោន នាំទៅ ចិន-វៀតណាម និងជប៉ុន, ផ្លែក្រូចថ្លុងចំនួន ១៤ ៤០០តោន នាំទៅថៃ, ផ្លែស្វាយចំនួន ៤៦ ៣៤០,៥៦តោន នាំទៅ ថៃ-វៀតណាម-បារាំង-រុស្ស៊ី-កូរ៉េ និងហុងកុង, ដំណាំស្វាយចំនួន ៤ ៥៩៧,៣២តោន នាំទៅ ថៃ-វៀតណាម-ចិន-ជប៉ុន-កូរ៉េ និងហ្វីលីពីន, ដូងប្រេងចំនួន ៣២ ៨១០ នាំទៅ ម៉ាឡេស៊ី-ឥណ្ឌា-ស្រីលង្កា-ចិន-ស្វីស និងប់ាគីស្ថាន។

https://s4.kh1.co/__image/w=640,h=640,q=100/db/db82c2dc7f0a297dbac7f27db14b0413259f91f1.jpg

ម្រេចចំនួន ៣ ៤៣០,៧០តោន នាំទៅ ជប៉ុន-ប៊ែលហ្ស៊ីក-ហូឡង់-បារាំង-អាល្លឺម៉ង់-ស្វីស-វៀតណាម-អាមេរិក-រុស្ស៊ី-អង់គ្លេស-ឥណ្ឌា-បេឡារូស-កូរ៉េ-ឆេក-ណូវែហ្ស៊ែឡង់-អស្ត្រាលី និងថៃ, ថ្នាំជក់ ៤ ២៨៣,៩៩តោន នាំទៅ វៀតណាម-ហ្រ្គិច-ប៊ែហ្សីក-ឥណ្ឌូនេស៊ី-ហុងហ្គារិ, បន្លែចំនួន ៧៣,៨៥តោន នាំទៅ បារាំង-ឆេក-ហូឡង់, ដំឡូងជ្វា ២ ៦១៥តោន ម្ទេសស្រស់ ៤៥ ៣៦១តោន ម្ទេសក្រៀមចំនួន ១ ២០០តោន នាំទៅ ថៃ, និងផលិតផលផ្សេងៗចំនួន ៤៣ ៧៣២,៩៤តោន៕

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T