ចុមយក្ស! Arsenal គ្រោងបញ្ចេញកីឡាករឈុតធំ ៩នាក់នេះ ដើម្បីប្រមូលលុយទិញកីឡាករថ្មីៗ

//s4.kh1.co/12/12a970f183af6b8c79be32810bd56aec9f968d0c.jpg
កីទ្បា

 ០៣-សីហា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

Arsenal គ្រោងបញ្ចេញកីឡាករឈុតធំ ៩នាក់ មានដូចជា កីឡាករ Alexandre Lacazette, Hector Bellerin, Sokratis, Matteo Guendouzi, Lucas Torreira, Henrikh Mkhitaryan, Sead Kolasinac, Shkodran Mustafi និង Rob Holding

អង់គ្លេស៖ ក្លិបកាំភ្លើងធំ​ Arsenal បានត្រៀមរួចរាល់ក្នុងការបញ្ចេញកីឡាករក្រុមឈុតធំជាច្រើនរូប ដើម្បីប្រមូលថវិការសម្រាប់ចាយវាយទិញកីឡាករថ្មីៗមកពង្រឹងក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Arsenal ទើបផ្ដួលក្រុម Chelsea លើកពានរង្វាន់ FA រដូវកាល២០១៩/២០ កាលពីថ្ងៃសៅរ៍កន្លងទៅ ដូច្នេះមានន័យថា ពួកគេនឹងមានមុខក្នុងព្រឹត្តិការណ៍ ពានរង្វាន់ទ្វីអឺរ៉ុប លំដាប់ទី២ Europa League រដូវកាលក្រោយ។

ក្រុម Arsenal លើកពាន FA Cup
ក្រុម Arsenal លើកពាន FA Cup

ដើម្បីពង្រឹងក្រុមត្រៀមតតាំង ជាមួយក្រុមខ្លាំងៗរដូវកាលក្រោយ អ្នកចាត់ការទូទៅលោក Mikel Arteta មានគម្រោងបញ្ចេញកីឡាករចំនួន៩នាក់ ក្នុងនោះបញ្ជីកីឡាករដែលត្រូវដាក់លក់នៅទីផ្សាររដូវក្ដៅខាងមុខរួមមាន កីឡាករ  Alexandre Lacazette, Hector Bellerin, Sokratis, Matteo Guendouzi, Lucas Torreira, Henrikh Mkhitaryan, Sead KolasinacShkodran Mustafi និង Rob Holding ។ 

   កីឡាករ  Lacazette,  Bellerin, Sokratis និង Guendouzi
   កីឡាករ  Lacazette,  Bellerin, Sokratis និង Guendouzi
កីឡាករ  Torreira, Mkhitaryan, Kolasinac និង Mustafi
កីឡាករ  Torreira, Mkhitaryan, Kolasinac និង Mustafi
កីឡាករ Rob Holding
កីឡាករ Rob Holding

ដោយឡែកសម្រាប់គោលដៅនាំចូលរបស់ Arsenal មានចំនួន៣រូប មានដូចជាខ្សែបម្រើការពារក្រុម​ Atletico Madrid កីឡាករ Thomas Partey ខ្សែបម្រើក្រុម Barcelona កីឡាករ Philippe Coutinho និង កីឡាករជិតផុតត្រារបស់ក្រុមតោខៀវ Chelsea គឺម្ចាស់អាវលេខ១០ Willian

   កីឡាករ Thomas Partey, Philippe Coutinho និង  Willian
   កីឡាករ Thomas Partey, Philippe Coutinho និង  Willian

ជាមួយគ្នានេះ Arsenal ក៏មានគម្រោងបន្តកិច្ចសន្យាខ្ចីជើងខ្សែបម្រើ  Dani Ceballos ពី Real Madrid និងកំពុងធ្វើការទៅលើកុងត្រាថ្មីរបស់ជើងស៊ុតប្រចាំក្រុម កីឡាករ Pierre-Emerick Aubameyang ផងដែរ ដោយរបាយការណ៍របស់កាសែត Daily Mail បានបញ្ជាក់ថា ក្នុងកុងត្រាថ្មីនោះ ក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍ គ្រោងដំឡើងប្រាក់ពលកម្មឲ្យខ្សែប្រយុទ្ធជម្រើសជាតិកាបុងពី ១៨ម៉ឺនផោន (ឬប្រហែល ២៣មឺនដុល្លារ) ក្នុង១សប្ដាហ៍ ឡើងដល់ ២៥ម៉ឺនផោន (ឬប្រមាណ ៣២ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍ ៕

Aubameyang និង  Ceballos
Aubameyang និង  Ceballos

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T