ព្រមដូរទេ? Man Utd គ្រោងឲ្យ Sanchez និង Smalling ទៅ Inter ដើម្បីដូរយករនាំងការពារឆ្នើមម្នាក់នេះ

//s4.kh1.co/1e/1e018862b6b5f75314f77931a2a11089c66286bc.jpg
កីទ្បា

 ០៣-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Man Utd គ្រោងឲ្យ Sanchez និង Smalling ទៅ Inter ដើម្បីដូរយករនាំងការពារឆ្នើម Milan Skriniar

បរទេស៖ បើតាមគេហទំព័រ Calcio Mercato បានឲ្យដឹងថាក្លិប Manchester United គ្រោងនឹងដាក់សំណើដោះដូរកីឡាករ Alexis Sánchez និង Chris Smalling ទៅឲ្យក្លិប Inter Milan ដោយចង់បានខ្សែការពារ Milan Skriniar ជាថ្នូរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Milan Skriniar
កីឡាករ Milan Skriniar

គួរឲ្យដឹងដែរថា Skriniar បានផ្លាស់ពី Sassuolo មករួមជាមួយ Inter Milan នៅឆ្នាំ២០១៧ក្នុងតម្លៃខ្លួនក្បែរ៣០លានផោន (ឬប្រមាណ៣៩លានដុល្លារ)។ កីឡាកររូបនេះអាចលេងបានទាំងឆ្វេងនិងស្លាំនៅក្នុងទម្រង់ខ្សែការពារខាងក្រោម៣នាក់របស់លោក Antonio Conte

កីឡាករ Milan Skriniar
កីឡាករ Milan Skriniar

ជាមួយគ្នានេះ Sanchez ក៏កំពុងតែជាមិត្តរួមក្រុមរបស់ Skriniar ផងដែរ ដោយក្លិប Inter Milan ធ្វើការខ្ចីជើងរូបគេពី Man Utd ក្នុងរដូវកាល២០១៩-២០២០នេះ។ ចំណែកឯខ្សែការពារ Chris Smalling ក៏ត្រូវបានក្លិប Man Utd ឲ្យក្លិបនៅអ៊ីតាលីខ្ចីជើងដូចគ្នា ពោលគឺរូបគេកំពុងលេងឲ្យក្លិប Roma ដោយបង្ហាញខ្លួនសរុបបាន៣៧ប្រកួតក្នុងរដូវកាលនេះ។

  កីឡាករ Alexis Sánchez និង Chris Smalling
  កីឡាករ Alexis Sánchez និង Chris Smalling

ដោយឡែកបើយោងតាមរបាយការណ៍បានឲ្យដឹងទៀតថាលោកគ្រូបង្វឹក Ole Gunnar Solskjaer អាចនឹងមិនបន្តកិច្ចសន្យាខ្ចីជើងកីឡាករទាំងពីរនេះឲ្យទៅ Inter Milan និង​​ Roma បន្ថែមទៀតនោះទេ ដោយកំពុងមានបំណងលក់រូបគេទាំងពីរផ្តាច់តែម្តង។ យ៉ាងណាមិញ Man Utd  កំពុងតែពិចារណាក្នុងការដាក់សំណើដោះដូរកីឡាករពីរនាក់នេះពេញសិទ្ធទៅឲ្យ Inter ដោយយកមកវិញនូវខ្សែការពារ Skriniar ដែលក្លិបមួយនេះកំពុងតែចាប់អារម្មណ៍ចង់បាននោះ៕

កីឡាករ Milan Skriniar, Alexis Sánchez និង Chris Smalling
កីឡាករ Milan Skriniar, Alexis Sánchez និង Chris Smalling

ប្រភព90min

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T