អាណិតណាស់! សែម សង្វាត ធ្លាក់ខ្លួនឈឺជាថ្មី ត្រូវចូលពេទ្យភ្លាមៗ

//s6.kh1.co/82/82af9662436d3fa29bb3a89de162ebe32e2c86bb.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជាការពិត អតីតតារាសម្រៀងដ៏ល្បីកំឡុងឆ្នាំ ២០០០ លោក សែម សង្វាត ពេលនេះ មានជំងឺប្រចាំកាយត្រូវសម្រាកនៅមន្ទីពេទ្យជាញឹកញាប់។

ភ្នំពេញ៖ អតីតតារាចម្រៀងដ៏មានប្រជាប្រិយភាព និងសម្លេងពីរោះ លោក សែម សង្វាត បានបាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំមកហើយ ដោយពេលនេះ លោកក៏បានរៀបការកសាងជីវិតគ្រួសារ ថែមទាំងមានកូនផងដែរ។ តែអ្វីដែលយើងសង្កេតឃើញនោះ លោកហាក់ជាមានជីវភាពខ្វះខាតច្រើន ដោយសារលោកមានជំងឺប្រចាំកាយ និងឧស្សាហ៍ទៅសម្រាកព្យបាលនៅមន្ទីពេទ្យផងនោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពេលបង្ហាញមុខសារជាថ្មី ពេលនេះ លោកហាក់ជាផ្លាស់ប្ដូររូបរាង ប្រែជាស្គមស្គាំងជាងមុន ធ្វើឲ្យទស្សនិកជន និងហ្វេនៗដែលធ្លាប់គាំទ្រលោកពីមុនៗមានការភ្ញាក់ផ្អើល ហើយសឹងតែមិនចង់ជឿនៅនឹងភ្នែក។ យ៉ាងណាមិញ បើទោះបី អតីតតារាប្រុសរូបនេះ បានឃ្លាតឆ្ងាយពីសិល្បៈ តែលោកក៏នៅតែមានអ្នកគាំទ្រចង់ដឹងពីសុខទុក្ខលោកដដែល ម្យ៉ាងវិញទៀត ពេលនេះ តារាប្រុសរូបនេះ ក៏ប្រកបរបរលក់ផ្លែឈើដើម្បីទ្រទ្រង់ជីវភាពខ្លួនឯង និងគ្រួសារផងដែរ។ 

ជាក់ស្ដែង កាលពីម្សិលមិញនេះ លោក សែម សង្វាត បានបង្ហោះរូបភាពកំពុងសម្រាកនៅមន្ទីពេ្យទាំងមុខក្រៀមក្រំ អមជាមួយសារខ្លីយ៉ាងដូច្នេះថា៖ 

ចូលពេទ្យរហូតដូចចេញចូលផ្ទះខ្ញុំអេីយ កេីតមកយកជំងឺមកជាមួយ។

សម្ដី សែម សង្វាត

គួរបញ្ចាក់ផងដែរថា ពេលនេះ លោក សែម សង្វាត កំពុងសម្រាកនៅមន្ទីពេទ្យមួយកន្លែង ដើម្បីព្យបាល និងតាមដានជំងឺរបស់លោកផងដែរ។ ក្រោយមានហ្វេនៗជាច្រើន បានឃើញអតីតតារាចម្រៀងរូបនេះ បង្ហោះរួចមក បាននាំគ្នាជូនពរលោកឲ្យឆាប់ជាសះស្បើយពីជំងឺឆាប់ៗផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

   លោក សែម សង្វាត
   លោក សែម សង្វាត
   លោក សែម សង្វាត
   លោក សែម សង្វាត
   លោក សែម សង្វាត
   លោក សែម សង្វាត
   លោក សែម សង្វាត
   លោក សែម សង្វាត
   លោក សែម សង្វាត
   លោក សែម សង្វាត
   លោក សែម សង្វាត
   លោក សែម សង្វាត
សែម សង្វាត
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T