មិនណយទេ! Aston Villa ចង់បានតារាសំណាងរបស់ Liverpool រូបនេះទៅជួយរកគ្រាប់បាល់ឲ្យក្លិបនៅរដូវកាលក្រោយ

//s4.kh1.co/6a/6ab8fd9a4f09de7c037bfbb403353f02ff98778b.jpg
កីទ្បា

 ០៣-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Aston Villa ចង់បានតារាសំណាង Divock Origi របស់ Liverpool ទៅជួយរកគ្រាប់បាល់ឲ្យក្លិបនៅរដូវកាលក្រោយ

អង់គ្លេស៖ ក្លិប Aston Villa ត្រូវបានគេរាយការណ៍មកថាកំពុងតែចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធឆ្មើមរបស់ Liverpool ម្នាក់ទៅរួមក្រុមគឺកីឡាករ Divock Origi ដោយលោកគ្រូបង្វឹក​ Dean Smith មានគម្រោងចង់បានជើងស៊ុតច្បាស់ម្នាក់មកនាំលេង នៅតំបន់ប្រយុទ្ធរបស់ក្លិបរដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Divock Origi
  កីឡាករ Divock Origi

Aston Villa សំណាងល្អណាស់ដែលរួចខ្លួនពីតំបន់ដែលត្រូវគេកាត់ចោល ពោលគឺបញ្ចប់រដូវកាលនេះនៅលេខ១៧ ពីលើក្រុមលេខ១៨ Bournemouth តែមួយពិន្ទុប៉ុណ្ណោះ។ ក្លិបមួយនេះត្រូវបានគេមើលឃើញថាបានបង្កើតកំហុសច្រើននៅតំបន់ប្រយុទ្ធ បើទោះបីជាមានខ្សែបម្រើឆ្នើម Jack Grealish ជាអ្នកនាំលេងក៏ដោយ។ ហេតុដូចនេះហើយ ការទិញជើងស៊ុតបន្ថែមគឺជាគោលដៅមួយដែលមិនអាចអត់បានរបស់ Aston Villa ដើម្បីឲ្យបានលទ្ធផលល្អជាងនេះនៅរដូវកាលក្រោយ។

  កីឡាករ Divock Origi
  កីឡាករ Divock Origi

ស្របពេលជាមួយគ្នានេះកីឡាករ Divock Origi គឺជាគោលដៅដ៏ធំមួយដែលក្លិបបាតតារាងមួយនេះកំពុងព្យាយាមចរចាទិញយកមករួមក្រុម។ គួរឲ្យដឹងដែរថា Origi បង្ហាញខ្លួនឲ្យ Liverpool បាន៤២ប្រកួតនៅរដូវកាលនេះ ប៉ុន្តែភាគច្រើនដើរតួរជាកីឡាករបម្រុងប៉ុណ្ណោះ ដោយមិនអាចស៊ីដាច់តំណែងកីឡាករជួរមុខ Mo Salah, Sadio Mane និង Roberto Firmino បាន។ តារាវ័យ២៥ឆ្នាំរូបនេះរកបាន២៦គ្រាប់ ក្រោយផ្លាស់ពីក្លិប Lille របស់បារាំងមករួមជាមួយ Liverpool តាំងពីឆ្នាំ២០១៥មក៕

  កីឡាករ Divock Origi និងមិត្តរួមក្រុម ពេលទម្លាក់ Barcelona នៅ Champions League ឆ្នាំមុន
  កីឡាករ Divock Origi និងមិត្តរួមក្រុម ពេលទម្លាក់ Barcelona នៅ Champions League ឆ្នាំមុន

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T