ប្រមាញ់បាន Cardi B ដើរតាមផ្លូវអត់ផាត់មុខ ទាំងសក់ រញ៉េរញ៉ៃ ដូចម៉ាក់អ៊ំទៀតហើយ

//s4.kh1.co/d4/d4dc48abf7629b44d3dd1a0deb84eed20779752b.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀងរ៉េបសញ្ជាតិអាមេរិក Cardi B បានដើរបង្អួតរាងមួយទំហឹង ជាមួយសម្លៀកបំពាក់សាមញ្ញ ខណៈពេលដែលកំពុងដើររកទិញអីវ៉ាន់នៅតាមផ្សារទំនើបៗ នៅតាមដងផ្លូវមួយដែលមានទីតាំងស្ថិតក្នុងរដ្ឋកាលីហ្វរញ៉ារផងដែរ។

បរទេស៖ កាលពីថ្មីៗនេះតារាចម្រៀងរ៉េបសញ្ជាតិអាមេរិក Cardi B បានដើរបង្អួតរាងមួយទំហឹង ជាមួយសម្លៀកបំពាក់សាមញ្ញ ខណៈពេលដែលកំពុងដើររកទិញឥវ៉ាន់នៅតាមផ្សារទំនើបៗ នៅតាមដងផ្លូវមួយដែលមានទីតាំងស្ថិតក្នុងរដ្ឋកាលីហ្វរញ៉ារ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មើលទៅតារាស្រីម្នាក់នេះ តែងខ្លួនធម្មតាៗ ដោយមើលទៅមួយភ្លែតប្រាកដជាមិនដឹងថា នាងជាតារាល្បីឡើយ ដោយការស្លៀកពាក់សាមញ្ញៗ ម៉ាសពណ៍ផ្កាឈូក​ សំពីងសំពោង អាវពណ៍ផ្ទៃមេឃ ខោក្រណាត់ពណ៍ខ្មៅជាមួយនិង ស្បែកជើងស៊ក ប៉ុន្តែគ្រាន់តែប៉ុន្មានចំណុចតូចៗទាំងនេះមិនអាចបំភាន់ភ្នែកអ្នកគាំទ្រនិង អ្នកប្រមាញ់រូបថតបានឡើយ ដោយពួកគេអាចចំណាំរូបរាងតារាស្រីនេះបាន តាមរយៈភ្នែកនិងរាងរៅរបស់នាងបានយ៉ាងច្បាស់ផងដែរ។

ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនៗមួយចំនួនក៏រិះគន់ ដល់ការច្នៃម៉ូតមួយនេះដែរ ដោយសារតែមើលទៅកាន់  Cardi B ហាក់បីដូចជាមិនមានភាពលេចធ្លោទាក់ទាក់ទាញ អាចនិយាយបានថា មិនសមជាតារាល្បីទាល់តែសោះផងដែរ ប៉ុន្តែមួយចំនួនបានសរសើរនាង ដែលស្លៀកពាក់ធម្មតាៗ ទោះបីជាសល់លុយរាប់លានដុល្លារក្តី៕

សូមចូលមើលរូបភាពខាងក្រោម៖

 Cardi B
 Cardi B
 Cardi B
 Cardi B
 Cardi B
 Cardi B
 Cardi B
 Cardi B
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T