ស្ត្រីម្នាក់នេះ រលាកក្បាល និងត្រូវកោរសក់ចេញ ក្រោយពីជនមិនស្គាល់មុខ ដាក់កាវលើក្បាល

//s4.kh1.co/3f/3f1683ef0d1ddb0634d125f89973100ed195d3ee.jpg
សង្គម

 ០៣-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ស្ត្រីម្នាក់មានឈ្មោះថា Marcela Tascon វ័យ៣១ឆ្នាំ​ ជាជនជាតិកូឡុំប៊ី ហើយបច្ចុប្បន្នរស់នៅក្នុងទីក្រុង Valencia ប្រទេសអេស៉្បាញ ត្រូវបានជនមិនស្គាល់មុខធ្វើបាប រហូតដល់ត្រូវបង្ខំចិត្តកោរសក់ចេញ។

អេស៉្បាញ៖ ថ្មីៗនេះ ស្ត្រីម្នាក់មានឈ្មោះថា Marcela Tascon វ័យ៣១ឆ្នាំ​ ជាជនជាតិកូឡុំប៊ី ហើយបច្ចុប្បន្នរស់នៅក្នុងទីក្រុង Valencia ប្រទេសអេស៉្បាញ ត្រូវបានជនមិនស្គាល់មុខធ្វើបាប រហូតដល់ត្រូវបង្ខំចិត្តកោរសក់ចេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់អ្នកស្រី Marcela បានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុ នាវេលាម៉ោង៩:០០ព្រឹក មានបុរសប្លែកមុខម្នាក់ឈរគោះទ្វារផ្ទះ ដោយក្នុងដៃមានកាន់ផ្កាមួយបាច់។ នៅពេលដែលអ្នកស្រីបើកទ្វារ បុរសនោះក៏សួរថា «តើអ្នកស្រីជា Marcela មែនទេ?» ហើយបន្ទាប់មក បុរសនោះបានបោះបាច់ផ្កាចោល រួចស្រែកជេរ និងយកមួកមួយ ដែលពោរពេញទៅដោយកាវដាក់ពីលើក្បាលរបស់អ្នកស្រី។

ឃើញដូច្នេះ កូនប្រុសវ័យ៨ឆ្នាំរបស់អ្នកស្រី មានការភ័យខ្លាច និងស្រែកយ៉ាងខ្លាំង ហើយអ្នកស្រីផ្ទាល់ក៏ប្រញាប់ប្រញាល់រត់ចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតក្បាល និងប្រាប់កូនប្រុសឲ្យទូរសព្ទទៅកាន់ប៉ូលិស ឬមិត្តភក្ដិ។

មិនយូរប៉ុន្មាន អ្នកស្រីត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ និងធ្វើរោគវិនិច្ឆ័យឃើញថា មានអាការរលាកក្បាលកម្រិតទី២ ដោយសារកម្ដៅកាវ។

យ៉ាងណាមិញ វេជ្ជបណ្ដិតបានប្រាប់ទៅកាន់អ្នកស្រី Marcela ថា ការវាយប្រហារបែបនេះ ច្រើនកើតឡើងនៅក្នុងប្រទេសកូឡុំប៊ី។ ហើយជាទូទៅច្រើនកើតមានឡើងទៅលើស្ត្រីទាក់ទងស្វាមីគេ ច្រណែនស្ត្រីណាម្នាក់ ឬគុំគួនរឿងរ៉ាវផ្សេងៗទៀតជាដើម។

អ្នកស្រី Marcela បានបន្ដទៀតថា អ្នកស្រីមានគ្លីនិកថែរក្សាសម្ផស្សមួយ ហើយកាលពីមួយខែមុន អ្នកស្រីបានទទួលទូរសព្ទពីស្ត្រីមិនស្គាល់ឈ្មោះម្នាក់ ដែលមានសំឡេងជាជនជាតិកូឡុំប៊ី ដោយស្នើសុំធ្វើការណាត់ជួប និងទីតាំងគ្លីនិកផងដែរ។ ពីរសប្ដាហ៍ក្រោយមក អ្នកស្រីបានឃើញបុរសប្លែកមុខម្នាក់ បានកាន់ទូរសព្ទ និងសួរនាំអ្នកជិតខាង ដែលធ្វើឬកពារដូចកំពុងរកនរណាម្នាក់អីចឹង។

រហូតដល់មុនពេលកើតហេតុបន្ដិច អ្នកស្រីបានទទួលទូរសព្ទពីស្ត្រីម្នាក់ដែរ ដោយអ្នកស្រីជឿជាក់ថា គឺជាស្ត្រីតែមួយដែលបានទូរសព្ទមកកាលពីមួយខែមុន។ ហើយអ្នកស្រីសង្ស័យថា បុរសដែលជាជនបង្ក ត្រូវបានគេជួលឲ្យធ្វើការវាយប្រហារមកលើអ្នកស្រីផងដែរ។

ជុំវិញករណីខាងលើ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេត ហើយរហូតមកទល់ថ្ងៃនេះ មិនទាន់មានការរាយការណ៍ពីការចាប់ខ្លួននៅឡើយទេ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី Marcela Tascon
អ្នកស្រី Marcela Tascon
អ្នកស្រី Marcela Tascon
អ្នកស្រី Marcela Tascon
អ្នកស្រី Marcela Tascon
អ្នកស្រី Marcela Tascon
អ្នកស្រី Marcela Tascon
អ្នកស្រី Marcela Tascon
អ្នកស្រី Marcela Tascon
អ្នកស្រី Marcela Tascon
អ្នកស្រី Marcela Tascon
អ្នកស្រី Marcela Tascon
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T