ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា ​បានបង្ខំឱ្យមនុស្សប្រមាណ៨​​ពាន់នាក់ ត្រូវ​ជម្លៀសទៅរកទីសុវត្ថិភាព (មានវីដេអូ)

//s4.kh1.co/31/314598e3fb3d103302f15748b13664ec7cd91da9.jpg
សង្គម

 ០៣-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រជាជនប្រមាណ ៨០០០នាក់ នៅក្នុងតំបន់រីវើសាយដ៍ខោនធី (Riverside County) ​ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបាន​ជម្លៀសចេញពីផ្ទះសម្បែងទៅ​រកទីកន្លែងសុវត្ថិភាព បន្ទាប់ពីមានភ្លើងឆេះព្រៃ

កាលីហ្វ័រញ៉ា៖ ប្រជាជនប្រមាណ ៨០០០នាក់ នៅក្នុងតំបន់ រីវើសាយដ៍ខោនធី (Riverside County) ​ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបាន​ជម្លៀសចេញពីផ្ទះសម្បែងទៅ​រកទីកន្លែងសុវត្ថិភាព បន្ទាប់ពីមានហេតុការណ៍ភ្លើងឆេះព្រៃដ៏ខ្លាំងមួយបានកើត​ឡើង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CGTN ថ្ងៃទី ៣ ខែសីហា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភ្លើងឆេះព្រៃ​នៅ​តំបន់សហគមន៍ Cherry Valley
ភ្លើងឆេះព្រៃ​នៅ​តំបន់សហគមន៍ Cherry Valley

ប្រភពដដែលបន្តថា ភ្លើងឆេះព្រៃនោះបានកើតឡើង​នាល្ងាច​សុក្រ នៅតំបន់សហគមន៍ Cherry Valley ហើយវាបានបំផ្លាញដីព្រៃដល់ជាង ៨០០០ហិកតា រួមទាំងបង្កការគំរាមកំហែងដល់ផ្ទះសម្បែងជាង ២៥០០ខ្នង។

​ក្រុមពន្លត់អគ្គិភ័យជាង ១.២០០នាក់ បាន​ចុះអន្តរាគមន៍
​ក្រុមពន្លត់អគ្គិភ័យជាង ១.២០០នាក់ បាន​ចុះអន្តរាគមន៍

​គួរឱ្យដឹង​ដែរថា ខណៈពេលដែលភ្លើងឆេះព្រៃនៅតែបន្តឆេះរាលដាលឡើង ​អាជ្ញាធរក្នុងតំបន់បាន​​បញ្ជូនក្រុមពន្លត់អគ្គិភ័យរហូតជាង ១,២០០នាក់ ដើម្បីចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង ដើម្បី​កុំឱ្យឆេះរាលដាលខ្លាំង​ឡើង។ ហើយរហូតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយ ស្តីពីអ្នកស្លាប់ឬអ្នករងរបួសនៅឡើយទេ៕

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T