គ្រួសារ Goalមែន! ទៅសៀមរាបលើកនេះ ជា វណ្ណារិទ្ធ បង្អួតរូបជុំគ្រួសារ យ៉ាងមានសុភមង្គល

//s4.kh1.co/3b/3bebe043e7f9d384695e268df73050b1dfd27ebd.jpg
តារា & កម្សាន្ដ

 ០៣-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មើលគ្រួសារគេផង! យូរៗដើរលេងឆ្ងាយម្ដង ជា វណ្ណារិទ្ធ បង្ហាញរូបភាពជួបជុំជាមួយគ្រួសារ ទាំងនេះ ឃើញហើយពិតជាមានក្ដីសុខជំនួសណាស់។

សៀមរាប៖ ជាការពិតណាស់ ជីវិតគ្រួសាររបស់ តារាសម្ដែងនិងជាពិធីករលោក ជា វណ្ណារិទ្ធ គឺជាគ្រួសារគំរូដ៏កក់ក្ដៅមួយ ដែលកន្លងមក មនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានបែបនេះស្ទើរគ្រប់គ្នា ព្រោះថា ជីវិតប្ដីប្រពន្ធមួយគូនេះ មិនបានមានបញ្ហាឈ្លោះទាស់ទែងគ្នា លេចចេញជាព័ត៌មានអ្វីឡើយ ពោលគឺមានតែរឿងរ៉ាវល្អៗ សកម្មភាពជួបជុំគ្រួសារយ៉ាងមានក្ដីសុខតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ទោះបីជារយៈពេលនៃការចាប់ដៃសាងជីវិតគ្រួសាររបស់ តារាប្រុសរូបនេះ និង ភរិយា មានរយៈពេលជាច្រើនឆ្នាំកន្លងទៅយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេនៅតែឆ្លៀតពេលវេលា ដើរលេងជួបជុំគ្រួសារបាន បង្កើតបានជាអនុស្សាវរីយ៍ថ្មីៗ ជាការចងចាំល្អៗជាមួយគ្នាជាញឹកញាប់តែម្ដង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ គ្រួសារ Goal មួយនេះ ទើបតែបានបញ្ចេញរូបថតជុំគ្នា ជាលក្ខណៈបែបគ្រួសារតែម្ដង ដែលមានប៉ា មានម៉ាក់ និងកូនប្រុសដ៏គួរឲ្យក្នាញ់ទាំងពីរ បានតែងខ្លួនយ៉ាងស្អាតៗ ដើររំសាយអារម្មណ៍លេងក្នុងសួនផ្កាមួយកន្លែងក្នុងខេត្តសៀមរាប យើងឃើញថា ពិតជាមានភាពទាក់ទាញខ្លាំងណាស់ ពិសេសរូបថតទាំងប៉ុន្មាននោះ បង្ហាញថាទោះបីជាតារាប្រុសរូបនេះរៀបការរួចជិត ១០ឆ្នាំ និងមានកូនពីរធំៗអស់ទៅហើយក្ដី ប៉ុន្តែអ្នកគាំទ្រ នៅតែសរសើរមិនដាច់ពីមាត់ អំពីទំនាក់ទំនងដ៏យូរអង្វែងរបស់គ្រួសារដ៏កក់ក្ដៅមួយនេះ ជាច្រើនហូរហែរផងដែរ៕

ចង់ជា្របច្បាស់ទស្សនារូបភាពខាងក្រោម៖

ជា វណ្ណារិទ្ធ
ជា វណ្ណារិទ្ធ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ និងគ្រួសារ
ជា វណ្ណារិទ្ធ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T